កាលពីម្សិលមិញ ថ្ងៃព្រហស្បរតិ ទី9ខែមិថុនា នាវារបស់ចិនបានកាត់ខ្សែកាប្លិ៍ស្ទង់
ប្រេងរបស់នាវារុករកប្រេងវៀតណាមម្តងទៀត ដែលកំពុងធ្វើដំណើរការនៅក្នុងសមុទ្រ
វៀតណាមភាគខាងត្បូងនៃឆ្នេរកណ្ដាល។

អ្នកនាំពាក្យរបស់ក្រសួងការបរទេសវៀតណាម លោកស្រី ង្វៀនភឿងងាបានប្រាប់ឲ្យដឹង
ថា ទូកនេសាទត្រីចិន មានផ្លាកលេខ 6226 ដែលបំពាក់គ្រឿងឧបករណ៍កាត់ខ្សែកាបជំនាញ
និងអមដំណើរ ការពារពីនាវារបស់ចិនចំនួន២គ្រឿងទៀត កាលពីថ្ងៃទី 9ខែមិថុនាបានសំរុក
ចូលបន្ទាត់​ខ្សែកាបស្ទង់ប្រេង របស់នាវិ Viking 2 របស់ ក្រុមហ៊ុន Petro​ Vietnam ដែលកំពុង
ធ្វើការ​នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ នៅសមុទ្រខាងត្បូងចំណុះ​អាធិបតេយ្យភាពដែនដី​របស់វៀតណាម។ ហើយក្រោយមក នាវាការពារពីរគ្រឿងនោះ ជាមួយនឹងទូកនេសាទមួយ
ចំនួន ក៏ចូលជួយទូកលេខ 6226 ឲ្យរត់គេចខ្លួន។

ពីប្រភពព័ត៌មានក្នុងប្រទេសវៀតណាមបានឲ្យដឹងថា​ ទោះបីជាមានកា​រព្រមានជាច្រើន​
លើកច្រើនដង ទាំងផ្លុំសម្រេងភរវសញ្ញា ទាំងគាំជ្រូច ពីសំណាក់នាវាវៀតណាម ក៏ប៉ុន្តែ
ទូកចិននៅតែធ្វើពុធជាមិនដឹង។ ចំណុចនេះបានឆ្លុះបញ្ចាំងឲ្យដឹងថា ទូកនេសាទនេះ​មិន​
មែនជាទូកនេសាទធម្មតានោះទេ ពោលគឺ ពួកគេត្រូវបានរៀបចំគ្រប់គ្រាន់ជាស្រាប់ ដើម្បី​ចាត់ការល្បិចកលតាមផែនការ។
ក្រសួងការបរទេសវៀតណាមចោទប្រកាន់ថា រឿងនេះ ម្តងទៀតបានធ្វើឲ្យខូចខាតយ៉ាង
ច្រើនសំរាប់ ផ្នែកប្រេងឧស្ម័នវៀតណាម ហើយវាក៏ជាយុទ្ធនាការរំលោភ អាធិបតេយ្យភាព
ដោយចេតនារបស់ចិន រំលោភនៅលើ កតិកាសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រនៅ
ឆ្នាំ1982 ក៏ដូចជារលោភទៅលើសេចក្តីប្រកាសស្តីពីសកម្មភាពនៅលើតំបន់សមុទ្រអន្តរជាតិ
ខាងត្បូងចិន។
ចិន ហ្វីលីពីន ម៉ាឡេស៊ី ប្រ៊ុយណេ វៀតណាម និងតៃវ៉ាន់ សុទ្ធតែទាមទារទឹកដីនៅសមុទ្រ​
ចិនខាងត្បូង ដែលតំបន់ជាច្រើនត្រូវគេជឿថា មានធនធានប្រេង និងឧស្ម័នដ៏ច្រើនសន្ធឹក
សន្ធាប់។ ការទាមទាររបស់ចិន គឺច្រើនជាងគេបំផុត ដោយបង្កើតជាតំបន់រាងអក្ស U ដ៏ធំ
ល្វឹង​ល្វើយលើភាគច្រើននៃផ្ទៃសមុទ្រ១,៧ លានគីឡូម៉ែត្រការ៉េ ដែលរួមមានប្រជុំកោះ
ស្ប៉ាត់លី និង ប៉ារ៉ាសែល។