រដ្ឋាភិបាល ប្រទេសឥណ្ឌាកំពុងប្រឈមនឹងការប្រកួតប្រជែងថ្មីមួយកាលពីថ្ងៃពុធពីអ្នក
មានជំនឿស៊ុបលើលោកគន្ធីអាយុ 73ឆ្នាំដ៏មានប្រជាប្រិយភាពម្នាក់ដែលបានចាប់ផ្ដើមធ្វើ កូដកម្មបង្អត់អាហារនៅក្នុងការបង្ហាញ ប្រឆាំងនឹងអំពើពុករលួយ និងអំពើឃោរឃៅរបស់
ប៉ូលិស។

សកម្មជន ល្បីឈ្មោះ លោក អាច់ណាហាហ្សារ៉េ ដែលពួកអ្នកគាំទ្រសាធារណ៍​ដ៏ច្រើន​
បានចាប់ផ្ដើមបង្អត់អាហារមួយ ថ្ងៃរបស់លោកនៅកន្លែងមួយនៅក្នុងទីក្រុងញូដែល្លីជា​កន្លែងដែលលោក មហាត្មាតគន្ធី ដែលគេចាត់ទុកថាជាបិតាជាតិ បានបូជាអាយុ។
ប៉ូលិសឥណ្ឌានៅចុងសប្ដាហ៍បានបង្ក្រាបបាតុកម្មមួយរបស់តារា យោហ្កាទូរទស្សន៍ស្វាមី
រុំាដេរ ដែលបានអូសទាញប្រជាជន 50.000នាក់ មកកាន់ទីក្រុង ញូដែល្លី នាពេលលោក ចាប់ផ្ដើមកូដកម្មបង្អត់អាហារ គ្មានកំណត់ពេលប្រឆាំងនឹងអំពើពុករលួយ។
ការខឹង សម្បាអំពីអំពើពុករលួយ កំពុងកើនឡើងនៅក្នុងប្រទេសឥណ្ឌាក្រោយពីរឿង
អាស្រូវជាបន្តបន្ទាប់ ជាពិសេសក្រោយពីការទុច្ចរិតនៃអាជ្ញាប័ណ្ណទូរគមនាគមន៍ដែល​ធ្វើឲ្យប្រទេសខាតបង់ទៅដល់ 39.000លានដុល្លារ។

តួអង្គ ម្នាក់ក្នុងចំណោមតួអង្គដ៏មានប្រជាប្រិយភាពបំផុតរបស់ប្រទេស លោកចេតាន់
បាហ្កាត បានបង្កើតយុទ្ធនាការអនឡាញមួយប្រឆាំងនឹងរដ្ឋាភិបាលដែលបានអំពាវនាវ
ដល់ពួកអ្នកគាំទ្រលោកនៅតាម Twitter ឲ្យធ្វើការបង្អត់អាហារមួយថ្ងៃក្នុងការសាមគ្គី
ជាមួយលោកហាហ្សារ៉េ៕