កាលពីម្សិលម៉ិញមានសត្វដំរីព្រៃពីរក្បាលបានចូលមកអុកឡុក នៅជាយក្រុងនៅភាគខាង
ត្បូងប្រទេសឥណ្ឌាបានបង្កអោយមនុស្សម្នាក់បាត់បង់ជីវិត ។


សត្វដំរីទាំងពីរនោះត្រូវបានអោយដឹងថា បានចេញមកពីតំបន់ព្រៃមួយដែលនៅជិតក្រុង
ឈ្មោះMysore នៃរដ្ឋ Karnataka ។ ដំរីទាំងពីរនោះបានចូលអុកឡុកពេញតំបន់ជាហេតុធ្វើ
អោយប្រជាជននៅក្នុងតំបន់រត់គេចខ្លួនអស់ ។ តាមការអោយដឹងពីសមត្ថកិច្ចក្នុងតំបន់
បាននិយាយថាមានដំរីមួយក្បាលបានចូលទៅក្នុងបរិវេណនៃសកលវិទ្យាល័យរបស់នារី មួយរួចបានធ្វើការអុកឡុកពេញបរិវេណនោះ ស្របពេលដែលដំរីមួយទៀតអុកឡុកនៅ
តំបន់ឯកជន ។



បុរសអាយុ 55ឆ្នាំម្នាក់ត្រូវបានដំរីសំលាប់នៅក្នុងតំបន់ Bamboo Bazaar នៃក្រុង Mysore ។
ដំរីទាំងពីរត្រូវបានក្រុមអ្នកល្បាត និងបុគ្គលិករបស់សួនក្នុងតំបន់នោះបាញ់កំភ្លើងដាក់ថ្នាំ
សន្លប់រួចក៏ចាប់បានពួកវាតែម្តង ។ គួរបញ្ជាក់ថាសត្វដំរីនៅក្នុងប្រទេស ឥណ្ឌាគឺជាសត្វ
ដែលត្រូវបានប្រជាជន ឥណ្ឌាគោរពបូជាជាទីបំផុត ។ ចំពោះការចូលមកអុកឡុកសំលាប់
មនុស្សនេះមានមតិខ្លះបានលើកឡើងថាដោយសារតែមនុស្សទាំងនោះបានទៅអុកឡុក
មជ្ឈដ្ឋានរស់នៅរបស់ពួកដំរីទាំងនោះ ៕

រដ្ឋា(ពី BBC)