ស្រ្តីក្បត់ចិត្តស្វាមីត្រូវគប់ថ្មដល់់ស្លប់

សាសនិកមូស្លីមមានសរុបចំនួន 1.200លាននាក់នៅទូទាំងពិភពលោក។ ក៏ប៉ុន្តែវាសនារបស់​
ស្ត្រីមូស្លីម​មិនដូចគ្នាទេ ដោយអាស្រ័យទៅតាមច្បាប់នៃប្រទេសនីមួយៗ និងទៅលើទំនៀម​
ទំលាប់របស់ពួកគេ ហើយការប្រែប្រួលប្រវត្តិសាស្រ្ត ក៏ធ្វើឲ្យវាសនារបស់ស្ត្រីមូស្លីម​ក៏មាន​
ការប្រែប្រួលផងដែរ។


ក៏ប៉ុន្តែទោះបីជាមានការប្រែប្រួលផ្លាស់ប្តូរយ៉ាងណាក៏ដោយ ក៏ប៉ុន្តែនៅតែមាន​កត្តារួម​
ដែលសំខាន់ចំពោះសាសនាមូស្លីម ហើយជាកត្តាអាចសម្រេចបានជីវិតរបស់ស្រ្តីមូស្លីម។
នោះគឺជា ក្រិតក្រមវិន័យសំរាប់ស្ត្រីដែលត្រូវបានរៀបរាប់ក្នុងសៀវភៅធម៌ Koran។


ស្រី្តមូស្លីមកំពុងធ្វើម្ហូប

ក្នុងសៀវភៅធម៌ Koran បានកំណត់របៀបនៃការស្លៀកពាក់របស់ស្រ្តីពិតជាមានលក្ខណ: តានតឹងណាស់ដូចជា៖ នៅចំពោះមុខបុរសៗ ស្រ្តីត្រូវស្លៀកពាក់បិទបាំងទាំងស្រុង មិន
អាចឲ្យឃើញចំនុចណាមួយនៃរាងកាយ​បានឡើយ សូម្បីតែមុខ​ និងដៃ។


បុរសមានសិទ្ធិចំពោះស្ត្រី ពីព្រោះព្រះបានបង្កើតបុរសឡើងឲ្យមានលក្ខណ:ថ្លៃថ្នូរជាងស្ត្រី
ហើយបុរស​ត្រូវចំណាយលុយចញ្ចឹមស្ត្រី។ ស្រ្តីត្រូវតែគោរពបុរស។ ចំពោះស្ត្រីមូស្លិមណា
ដែលមិនចេះគោរពបុរស បុរសនោះមានសិទ្ធិបោះបង់ចោល មិនឲ្យដេករួមគ្រែ និងមាន​សិទ្ធិ
​វាយធ្វើបាបផងដែរ។


ស្រ្តីមូស្លីមក្នុងវិធីអាពារហ៍ពិពាហ៍

នៅក្នុងសង្គមមូស្លីមស្រ្តីត្រូវបានគេចាត់ទុកថាជាឧបករណ៍សម្រាប់បង្កើតកូន និងសម្រាប់​
បំពេញចិត្តតណ្ហារបស់បុរសតែប៉ុណ្ណោះ។ សៀវភៅធម៌បានកំណត់ថា៖ ពេលឪពុកម្តាយ​
ចែកទ្រព្យសម្បត្តិ កូនស្រីត្រូវទទួលបានត្រឹមតែមួយភាគពីរ​នៃចំនួនទ្រព្យសម្បត្តិ​ដែលកូន
ប្រុស​ទទួលបានប៉ុណ្ណោះ។ ពេលធ្វើជាសាក្សីនៅតុលាការ សម្តីរបស់ស្រ្តីមានតំលៃត្រឹមតែ
មួយភាគ​ពីរនៃសម្តីរបស់បុរស។ ប្រសិនបើ​ជនរងគ្រោះ​ជាស្រ្តីត្រូវស្លាប់ សាច់ញាតិ​ត្រូវ​បាន​
ទទួលប្រាក់សំណងត្រឹមតែមួយភាគពីរបើធៀប​នឹង​តំលៃ​ប្រាក់សំណងរបស់បុរស។

បុរសម្នាក់នជាមួយនឹងប្រព័នខ្លួន

បុរសអាចមានប្រពន្ធច្រើន (ធម្មតាគឺ៤) ក៏ប៉ុន្តែស្ត្រីត្រូវមានប្តីតែមួយគត់។ បុរសមិន
មានទោស​ក្បត់ចិត្តប្រពន្ធទេ។ ផ្ទុយទៅវិញ បើស្ត្រីក្បត់ចិត្តស្វាមីត្រូវគេគប់នឹងដុំថ្ម
រហូតដល់ស្លាប់៕



ប្រភព៖ Nguoiduatin
ដោយ៖ មិនា