វីដេអូមួយរបស់ក្រុមអ្នកស្វែងរកមនុស្សភពផ្កាយនៅក្នុងអវកាស បានបង្ហាញអំពីរូបភាពដែលដូចទៅនឹងទីតាំងរបស់មនុស្សភពផ្កាយបុរាណនៅលើភពព្រះអង្គារ។

/

ក្រុម “អ្នកប្រមាញ់មនុស្សភពផ្កាយ” (UFAH) ទើបតែបានបញ្ចេញរូបថតទាំងឡាយដែលយកពីឧបករណ៍សិក្សាស្រាវជ្រាវរបស់ NASA បានបង្ហាញថា មានដានជាច្រើនអាចជារបស់មនុស្សភពផ្កាយបុរាណ នេះបើតាមទំព័រ Daily Star។

ក្នុងវីដេអូនេះ គេឃើញមានរូបភាពចម្លែក ហាក់ដូចជារូបដែលត្រូវបានគេឆ្លាក់នៅលើថ្មរបស់ភពព្រះអង្គារ នៅក្នុងតំបន់ Elysium Planitia នៅក្បែរខ្សែអេក្វាទ័ររបស់ភពនេះ។

/

រូបភាពមួយចំនួន មានរូបរាងដូចទៅនឹងដំបូលអ្វីមួយ ជាមួយនឹងរង្វង់មូលព័ន្ធជុំវិញ។ UFAH ជឿថា នេះអាចជាទីក្រុងដែលមានជញ្ជាំងព័ន្ធជុំវិញ។ ជាងនេះ មានការបញ្ចេញមតិនៅលើ Youtube ថា បណ្ដាសំណង់នៅលើភពព្រះអង្គារនេះ គឺដូចទៅនឹងសំណង់នៅអាហ្វ្រិកខាងត្បូង។

/

ផ្ទៃដីនៅលើភពព្រះអង្គារ បច្ចុប្បន្នមានសភាពកក ប៉ុន្តែ អ្នកវិទ្យាសាស្ដ្រជឿថា ភពនេះធ្លាប់មានអាកាសធាតុសមស្របសម្រាប់រស់នៅ ដោយយោងទៅលើការសិក្សាស្រាវជ្រាវទៅលើដីរបស់ភពក្រហមនេះ។ រូបភាពរបស់ភពព្រះអង្គារដែលថតពីយានរបស់ NASA ក៏បានឱ្យដឹងថា វាលរាប Elysium Planitia ធ្លាប់ជាកន្លែងដែលមានភ្នំភ្លើងច្រើនផងដែរ។

/

សូមរំលឹកដែរថា ក្រុម UFAH ក៏ធ្លាប់បានប្រកាសថា ភពសុក្រ (Venus) គឺជាកន្លែងរស់នៅរបស់មនុស្សភពផ្កាយ ដែលពួកគេមានសមត្ថភាពរស់នៅក្នុងអាកាសធាតុអាក្រក់។

ប្រែសម្រួល ៖ តារាប្រភព ៖ Dailymail