Steve Jobs ដែលជាប្រធានក្រុមហ៊ុន Apple បានធ្វើបទបង្ហាញនៅក្នុងការប្រជុំជាមួយ ក្រុមព្រឹក្សាទីក្រុម Cupertino កាលពីថ្ងៃទី 07 ខែមិថុនា ឆ្នាំ 2011 នេះដោយបានលើក គំរោងបង្ហាញពីការគ្រោងសាងសងអាគារ ស្នាក់ការកណ្តាលថ្មី ដែលរចនាម៉ូដដូចជា
យានអាវកាស �Spaceship� ហើយមានកំពស់ 4ជាន់។ ហើយលោក Steve Jobs បានបញ្ជាក់អាគារនេះ នឹងក្លាយជាអាគារការិយាល័យល្អបំផុតនៅ ក្នុងពិភពលោក ដែលនឹងធ្វើការសាងសង់លើផ្ទៃដីទំហំ ប្រមាណជាង 60 ហិកតា ស្ថិតនៅជិត វិថី
Pruneridge Avenue និងវិថី Wolfe Road ។ នៅលើផ្ទៃដីប្រមាណជាង 60 ហិកតា
ដែលមានដើមឈើ ជាង 1500 ដើម ត្រូវបាន Steve Jobs ធ្វើការដាំបន្ថែមប្រមាណ
3700 ដើម ហើយនៅក្នុងគំរោងនេះដែរ កន្លែងចត់រថយន្តនឹងត្រូវបានសាងសង់នៅ
ក្នុងក្រោមអាគារ ដើម្បីទុកកន្លែងនៅខាងលើ។




ហើយអាគារថ្មីនេះ និងចាប់ផ្តើមសាងសង់នៅឆ្នាំ ក្រោយហើយសង្ឃឹមថានឹងបញ្ចប់ និងបើកដំណើរការនៅឆ្នាំ 2015។ សព្វថ្ងៃអាគារអាគាររបស់ក្រុមហ៊ុន Apple គឺមាន
បុគ្គលិកប្រមាណ 2,800 នាក់ រាប់ទាំងបុគ្គលិកដែលធ្វើការ នៅក្នុងអាគារដែល
ក្រុមហ៊ុនបានជួល។



ប្រភពៈ Yahoo