កាលពីឆ្នាំ 2010 តំលៃដីនៅក្នុងទីក្រុងទាំង 13 មានទីផ្សារអចលនទ្រព្យថ្លៃជាងគេនៅទូទាំង
ពិភពលោក ហើយបច្ចុប្បន្នតំលៃនេះនៅតែកើនឡើងជាបន្ត តែបែជាមានការធ្លាក់ចុះនៅក្នុង
ទីផ្សារប្រទេសអាមេរិច និង ទីផ្សារមួយចំនួនក្នុងប្រទេសអឺរ៉ុប ។

1. ទីក្រុង Paris ប្រទេសបារាំង

ការកើនឡើងប្រចាំឆ្នាំ 22,2% ។ ទោះបីជាតំលៃនេះមានការកើនឡើងខ្ពស់បំផុតនៅលើ
ពិភពលោក តែតាមការអោយដឹងពីក្រុមហ៊ុន Knight Frank តំលៃនេះនៅក្នុងត្រីមាស ទី
មួយឆ្នាំ 2011 តំលៃគេហដ្ឋាននៅទីក្រុង Paris មានតំលៃប្រហាក់ប្រហែលទៅនឹងតំលៃ
ផ្ទះល្វែង ផងដែរ ។
2.ទីក្រុង ហុងកុង

ការកើនឡើងប្រចាំឆ្នាំ16% ។ តំលៃគេហដ្ឋាននៅក្នុងត្រីមាសទីមួយឆ្នាំ 2011 តំលៃ
គេហដ្ឋាននៅទីក្រុងនេះមានការកើនឡើងយ៉ាងខ្លាំងរហូតដល់ 6,4% ។
3. ទីក្រុង Helsinki ប្រទេស ហ្វាំងឡង់

ការកើនឡើងប្រចាំឆ្នាំ 12,2% ។ តំលៃអចលនទ្រព្យនៅក្នុងទីក្រុងនេះនៅក្នុងត្រីមាសទី 1
ឆ្នាំ 2011 មានការកើនឡើង 0,1% និង 3,5% នៅក្នុងរយៈពេល 6ខែគិតពីខែ 9/2010 ដល់
3/2011 ។
4.ទីក្រុង សៀងហៃ ប្រទេសចិន

ការកើនឡើងប្រចាំឆ្នាំ 11% ។ នៅក្នុងត្រីមាសទីមួយ ឆ្នាំ 2011 តំលៃអចលនទ្រព្យ
គេហដ្ឋានកើន 1,1% ។
5.ទីក្រុងប៉េកាំង ប្រទេសចិន

ការកើនឡើងប្រចាំឆ្នាំ 10% ។ នៅក្នុងត្រីមាសទីមួយ ឆ្នាំ 2011 តំលៃអចលនទ្រព្យ
គេហដ្ឋានកើន 1,2% ។
6.ទីក្រុង London ប្រទេសអង់គ្លេស

ការកើនឡើងប្រចាំឆ្នាំ 8,6% ។ នៅក្នុងត្រីមាសទីមួយ ឆ្នាំ 2011 តំលៃអចលនទ្រព្យ
គេហដ្ឋានកើន 3,5% និង 5,5%ចាប់តាំងពីខែ កញ្ញា ឆ្នាំ 2010 ។
7. Singapore ប្រទេស សិង្ហបុរី

ការកើនឡើងប្រចាំឆ្នាំ 8,6% ។ ក្នុងត្រីទីមួយឆ្នាំ 2011 នេះតំលៃអចលនទ្រព្យនៅទីក្រុង
នេះមានការធ្លាក់ចុះ 0,7% ដោយសារតែរដ្ឋាភិបាលប្រទេសនេះមិនសូវអនុគ្រោះ ដល់
ការដាក់វិនិយោគទន់របស់បណ្តាអ្នកវិនិយោគទន់ទាំងឡាយ ។
8.ទីក្រុង Zurich ប្រទេស Switzerland

ការកើនឡើងប្រចាំឆ្នាំ 8% ។ តែតំលៃគេហដ្ឋានក្នុងទីក្រុងនេះនៅក្នុងត្រីមាសទីមួយឆ្នាំ
2011 មានការធ្លាក់ចុះ 0,3% ។
9.ទីក្រុង Kiev ប្រទេស អ៊ុយក្រែន

ការកើនឡើងប្រចាំឆ្នាំ 3,2% ។នៅក្នុងត្រីមាសទីមួយ ឆ្នាំ 2011 តំលៃអចលនទ្រព្យ
គេហដ្ឋានកើន 0,1% ។
10.ទីក្រុង Geneva ប្រទេស Switzerland (ធំទីពីរបន្ទាប់ពី Zurich)

ការកើនឡើងប្រចាំឆ្នាំ 1,6% ។នៅក្នុងត្រីមាសទីមួយ ឆ្នាំ 2011 តំលៃអចលនទ្រព្យ
គេហដ្ឋានកើន 3,2% និង 0,9% ក្នុងរយៈពេល 6ខែគិតពីខែ 9/2010 មក ។
11. ទីក្រុងនៃប្រទេស ម៉ូណាកូ

ការកើនឡើងប្រចាំឆ្នាំ 1,1% ។ នៅក្នុងត្រីមាសទីមួយ ឆ្នាំ 2011 តំលៃអចលនទ្រព្យ
គេហដ្ឋានមានការធ្លាក់ចុះ ។
12.ទីក្រុង St. Petersburg ប្រទេស រុស្ស៊ី

ការកើនឡើងប្រចាំឆ្នាំ 1,1% ។ នៅក្នុងត្រីមាសទីមួយ ឆ្នាំ 2011 តំលៃអចលនទ្រព្យ
គេហដ្ឋានមានការកើនឡើង 8,2% ។
13.ទីក្រុង New York សហរដ្ឋអាមេរិច

ការកើនឡើងប្រចាំឆ្នាំ 1% ។ នៅក្នុងត្រីមាសទីមួយ ឆ្នាំ 2011 តំលៃអចលនទ្រព្យ
គេហដ្ឋាននៅក្នុងទីក្រុងនេះមានការធ្លាក់ចុះ 9,6% ដែលជាបញ្ហាព្រួយបារម្មណ៍ដ៏ធំមួយនៅ
ក្នុងវិស័យសេដ្ឋកិច្ច របស់ប្រទេសនេះ ៕
រដ្ឋា (ពី Knight Frank)