កាលពីថ្ងៃអង្គារកន្លងមក មេប៉ូលិសជាតិប្រទេសថៃបាននិយាយ ថាប្រទេសថៃនឹង
កេណ្ឌប្រមូល ប៉ូលិស100.000 នាក់មកការពារស្ថានីយបោះឆ្នោតនៅថ្ងៃ3ខែកក្កដា
ខាងមុខនេះ ដោយខ្លាចការបោះឆ្នោតនេះនាំអោយកើតអំពើហិង្សា។

ឧត្តមសេនីយ៍វីជីន ផូតេផូស្រ៊ីបានប្រាប់អ្នកយកព័ត៌មានថាប៉ូលិសជាតិថៃនឹងដាក់
ពង្រាយ មន្ត្រីប៉ូលិសយ៉ាងតិច 100.000 នាក់នៅ តាមការិយាល័យ បោះឆ្នោតជាង
90.000 កន្លែងទូទាំងប្រទេស ។
គាត់និយាយទៀតថា បេក្ខជន 256នាក់ មកពីគណបក្សកាន់ អំណាចប្រជាធិបតេយ្យ
និងគណបក្សប្រឆាំងភឿថៃ បានស្វែងរករកការការពារពីប៉ូលិស ក្នុងពេលយុទ្ធនាការ
ឃោសនា ហើយមានប៉ូលិស 540នាក់ ត្រូវបានគេដាក់ឱ្យ ធ្វើកិច្ចការនេះ ។ វានឹងជា
ការបោះឆ្នោតលើកដំបូងចាប់តាំងពីថៃកាលពីឆ្នាំទៅបាន រងគ្រោះដោយអំពើហិង្សា
នយោបាយដែលមានសម្លាប់មនុស្សច្រើនបំផុតបើធៀប នឹងអំពើហិង្សានយោបាយនៅ
ប៉ុន្មានទសវត្សរ៍មកនេះ។ មនុស្សជាង៩០នាក់ ត្រូវបានសម្លាប់ក្នុងការប៉ះទង្គិចរវាង
ប៉ូលិសទាហាននិងអ្នកប្រឆាំង តវ៉ា។
កាលពីខែមុនប៉ូលិសបាននិយាយថាខ្លួនបានស្វែងរកចាប់ខ្លួនឃាតករ ស៊ីឈ្នួលអាជីព
ដែលគេត្រូវការចាប់ខ្លួនបំផុតចំនួន75នាក់នៅថៃ ដោយបានប្រកាសតម្លៃក្បាលរបស់
ពួកគេម្នាក់ៗ100.000បាត(3.300ដុល្លារ )ក្នុងបំណងបង្កើនសន្តិសុខនៅមុនការបោះឆ្នោត។
ប្រភព៖ afp