វាបានក្លាយជាការពិតហើយដែលកម្មវិធី American Idol នឹងបន្តដំណើរការក្នុងការជ្រើសរើសតារាចម្រៀងចេញពីសំណាក់មហាជនទូទៅក្នុងសហរដ្ឋអាមេរិកបន្តរទៀតនោះ។ អ្នកទាំងអស់គ្នាបានដឹងថាកម្មវិធីនេះត្រូវបានបង្កើតឡើងដោយមាន Simon Cowell និង Randy Jacksonជាអ្នកដាក់ពិន្ទុខណៈដែល Ryan Seacrest គឺជាពិធីករក្នុងកម្មវិធីនេះតាំងពីដើមមកម្លះដែលមកដល់ពេលនេះគឺ ១២ ឆ្នាំមកហើយ។
ក្នុងរដូវកាលទី ១១ ក្នុងឆ្នាំ ២០១២ ដែលបានបញ្ចប់ទៅគណៈវិនិច្ឆ័យ ២ រូបគឺ Lenifer Lopez និង Steven Taylor បានដាក់ពាក្យសុំឈប់ពីមុខងារព្រោះមានការរវល់បន្ទាប់មកការជ្រើសរើសតារាមកធ្វើជាអ្នកដាក់ពិន្ទុបានក្លាយជាបញ្ហាមួយ ហើយគេឃើញមានតារាមួយចំនួនបានបង្ហាញសកម្មភាពដែលចង់ក្លាយជាអ្នកកាត់សេចក្ដីដាក់ពិន្ទុក្នុងកម្មវិធីនេះណាស់ផងដែរដូចជាJustin Bieber ជាដើម ប៉ុន្តែកាលពីប៉ុន្មានថ្ងៃមុននេះ Ryan Seacrest បានប្រកាសជាផ្លូវការរួចហើយថា អ្នកកាត់សេចក្ដីថ្មីក្នុងកម្មវិធីគឺ Mariah Carey, Nicki Minaj. Kieth Urban និង RandyJackson ហើយកម្មវិធី American Idol រដូវកាលទី ១២ ដែលនឹងធ្វើឡើងក្នុងខែមករាឆ្នាំក្រោយនេះនឹងធ្វើឡើងដូចធម្មតា៕

ដោយ៖ ម៉ូកា