ការជ្រើសរើសស្លៀកសំលៀកបំពាក់ របស់តារានីមួយៗ តែងតែប្លែកនិងទាន់សម័យ ដែលដើម្បីទាក់ទាញការចាប់អារម្មណ៍ ពីទស្សនិកជន និងសារព័ត៌មាន ។ តែការជ្រៀសរើសទាំងនោះខ្លះ បាននាំមកនូវភាពខ្មាស់អៀន និងអវិជ្ជមានដោយសារតារាខ្លះ ស្លៀកពាក់បញ្ចេញសាច់សិចស៊ីហួសហេតុ ។
ថ្មីៗនេះតារាសំដែងទូរទស្សន័នាង Nabilla Benattia បានចូលរួមកម្មវិធីផ្សព្វផ្សាយ កម្មវិធីទូរទស្សន៍បារាំងមួយដែលមានឈ្មោះថា Muses NRJ, Paris ។ តារាសំដែងវ័យ ២១ ឆ្នាំរូបនេះ ត្រូវបានគេដាក់ឈ្មោះអោយថាជា Kim Kardashian របស់បារាំង ដោយសារតែនាងមានរាងកាយដងខ្លួន និងមុខមាត់សិចស៊ីដូច Kim Kardashian ពិតៗអញ្ចឹង ។ Nabillaបានទទួលការចាប់អារម្មណ៍ជាខ្លាំង ដោយសារតែនាងពាក់អាវម៉ូតថ្មី ដែលបញ្ចេញសាច់ជាខ្លាំង ធ្វើអោយទស្សនិកជន និងអ្នកសារព័ត៌មានចោមរោមមើល និងថត ។ ដោយសារតែអាវរបស់នាង ចំហរធំពេក ក៏បានធ្វើអោយដើមទ្រូងរបស់នាង លេចចេញមកនៅនិងមុខទស្សនិកជន និងភ្លើងកាំម៉េរាតែម្តង ។
Nabilla ប្រហែលជាមិនបានដឹងខ្លួនឡើយ ទើបនាងមិនបានទាញអាវនាង មកបិទបាំងវិញ ។ ជាមួយនិងរូបភាព និងហេតុចៃដន្យនេះ បានធ្វើអោយនាង មានការចាប់អារម្មណ៍ពីសំណាក់ទស្សនាវដ្ដីជាច្រើនដូចជា MAXIM និង Playboy ដែលធ្វើអោយនាងជាប់នៅទំព័រមុខទស្សនាវដ្ដីតែម្តង ។ ទស្សនិកជនបានឃើញដូចខាងលើនេះហើយ ដូចនេះសូមមេត្តាជ្រើសរើសសំលៀកបំពាក់ អោយបានប្រុងប្រយ័ត្នដើម្បីកុំអោយ ជួបរឿងបែបនេះ ៕

ដោយ ៖ លីលីប្រភព ៖ k14