តាមប្រភពពត៌មានមួយដែលបានចុះផ្សាយកាលពីថ្ងៃ ១៣ ឧសភានេះថា ក្រុមហ៊ុន Nokiaបានធ្វើការពិភាក្សាជាមួយដៃគូឯកជនរបស់ខ្លូនគឺ EQT ដើម្បីធ្វើការលក់ផលិតផលទូរស័ព្ទម៉ាក Vertu ក្នុងតំលៃ ២៤៩ លានដុល្លារ ទៅអោយក្រុមហ៊ុន EQT នេះ។
Vertu នេះផងដែរ គឺជាទូរស័ព្ទដែលមានតំលៃខ្ពស់បំផុតក្នុងចំណោមប្រភេទទូរស័ព្ទ Mobile Phone។ គួរបញ្ចាក់ផងដែរថាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Nokia កំពុងមានម៉ាកទូរស័ព្ទចាស់ៗជាច្រើនដែលនៅសេសសល់។
គួរបញ្ចាក់សារជាថ្មីផងដែរថា Vertu ជាទូរស័ព្ទថ្លៃបំផុតក្នុងពិភពលោក ក្នុងចំណោមប្រភេទទូរស័ព្ទ Mobile Phone។ នេះដោយសារតែរូបរាបនៃទូរស័ព្ទ បានបំពាក់នូវគ្រឿងអលង្ការមួយចំនូនដូចជា ត្បូងពេជ្រ និងត្បូងកណ្ដៀងនៅផ្នែកណាមួយនៃទូរស័ព្ទ ដូចជាក្បែរបន្ទះអេក្រង់ជាដើម។ម្យ៉ាងវិញទៀតក្រុមហ៊ុន បានលក់ផលិតផលនេះតំលៃ ២០០,០០០ ផោនដែលស្មើនឹង ៣១០,៩០០ ដុល្លារអាមេរិក ក្នុងមួយគ្រឿង។ នេះបើទោះបីជា វាពុំមានលក្ខណៈខ្ពស់ស្ដង់ដារបច្ចេកវិទ្យាក៏ដោយ។
តានពិតទៅ Vertu របស់ Nokia នេះត្រូវបានក្រុមហ៊ុន Permira បានសាកល្បងចរចារទិញផលិតផលនេះម្ដងរួចមកហើយ តែមិនបានសម្រេច។
គួររំលឹកសារជាថ្មីដែរថា ក្រុមហ៊ុន Nokia គឺជាក្រុមហ៊ុនដ៍ធំមួយក្នុងពិភពលោក ដែលលក់ផលិតផលទូរស័ព្ទប្រភេទ Nokia Mobile Phone ប៉ុន្តែមួយរយះពេលចុងក្រោយនេះក្រុមហ៊ុនមួយនេះ ហាក់បីដូចជា មានស្ថានភាពមិនសូវប្រសើរក្នុងទីផ្សារទូរស័ព្ទ។ នេះជាហេតុដែលនាំអោយគេ សម្រេចចិត្តលក់នូវផលិតផលដ៏ល្អរបស់គេ ដើម្បីផ្គត់ផ្គង់ក្រុមហ៊ុននៅលើទីផ្សារបន្ដ៕
ដោយ៖ សារិនប្រភព៖ reuters