តារាបាល់ទាត់ដែលល្បីទូទាំងពិភពលោក ហើយមានទេពកោសល្យជាច្រើនបានឈ្នះពានរង្វាន់ប្រចាំ League របស់គេតែចំពោះពានរង្វាន់ទ្វីបអឺរ៉ុបកីឡាករទាំងនោះល្បីមែនតែគ្មានវាសនាបានលើកពាន UEFA នឹងគេឡើយ ។ ខាងក្រោមនេះជាបណ្តាកីឡាករដ៏ល្បីតែមិនដែលឈ្នះពានរង្វាន់ UEFA Champion League ៖-Gianluigi Buffon : ជាអ្នកចាំទីម្នាក់ដែលយើងមិនអាចប្រកែកបានថាជាអ្នកចាំទីដ៏ល្អបំផុតក្នុងចំណោមអ្នកចាំទីល្បីៗតែទោះយ៉ាងណាក្តីក្រុមដែល Buffon លេងអោយមិនដែលឈ្នះUEFA Chamion League ឡើយ ។
-Fabio Canavaro : ជាកីឡាករម្នាក់ដែលតែងតែធ្វើកិច្ចការសប្បុរសហើយក៏តែងតែមកជួយប្រទេសកម្ពុជាយើងផងដែរ។ ខ្សែបំរើមួយនេះត្រូវបានគេចាត់ទុកថាកំពូលកីឡាករម្នាក់ក្នុងកំឡុងឆ្នាំ ២០០០ ទៅ ២០០៦ នៅតែមិនអាចឈ្នះ UEFA Champion League ។
-Patrick Viera : ជាកីឡាករខែ្សរបំរើដ៏ល្បីចុងឆ្នាំ ៩០ នឹង ពាក់កណ្តាល ២០០០ បានឈ្នះពានរង្វាន់ធំៗជាច្រើនអោយប្រទេសនិងក្រុម តែ UEFA ដូចជាបាត់ពីបញ្ជីរបស់ Viera ។
-Francesco Totti : ជាកីឡាករដែលល្បីបំផុតរបស់ក្រុម Roma ដែលឈ្នះពានរង្វាន់ប្រចាំក្របខ័ណ្ឌបាន តែ Roma មិនដែលបានឆ្លងផុតដល់វគ្គចុងក្រោយ UEFA Champion ឡើយ។
-Zlatan Ibrahimovic : ជាអតីតក្រុមកីឡាករក្រុម Libra តែក្រោយមកបានផ្លាស់ប្តូរមក PSGហើយនឹងសង្ឃឹមថាអាចបានលើកពាន UEFA Champion League ម្តងព្រោះ PSG ឡើងបានមកដល់វគ្គជំរុះចុងក្រោយហើយ ៕
ដោយ ៖ កុសលប្រភព ៖ k14