ភ្នំពេញៈ មនុស្សម្នារាប់ពាន់នាក់ ដែលភាគច្រើន ជាយុវជននោះ បាននាំគ្នាដើរដង្ហែជាកួន ដើម្បីអបអរសា ទរទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ លើកទី៦៤។ នៅក្នុងក្បួនដង្ហែនោះ ក៏មានកាន់បដា ដែលសរសេរជា ពាក្យស្លោកនានា ពាក់ព័ន្ធនិងសិទ្ធិមនុស្សផងដែរ។

បើយោងតាមលិខិតដែលចុះហត្ថលេខាផ្ទាល់ដោយលោកអភិបាលរាជធានី កែប ជុតិមា ចុះថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១២ ដែលផ្ញើជូនប្រធានក្រុមការងារ នៃអង្គការសង្គមស៊ីវិលបានឲ្យដឹងថា ដោយយោងតាម ចំណាររបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង  បានលើកឡើងថា ចំពោះ សំណើសុំរៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១២ ចាប់ពីម៉ោង ៧ ព្រឹកដល់ម៉ោង៦ និង៣០ នាទីល្ងាច ដោយមានអ្នកចូលរួមចំនួនប្រមាណ ៥.០០០នាក់ ក្រសួងបាន អនុញ្ញាតហើយ។

ក្នុងនោះចំនួន ២.០០០នាក់ ធ្វើការជួបជុំគ្នានៅពហុកីឡដ្ឋានជាតិអូឡាំពិក រួចដង្ហែក្បួនតាមផ្លូវឆេកូស្លូវ៉ាគី (ផ្លូវមុខវិទ្យាល័យបាក់ទូក) រួចបត់តាមមហាវិថីសហពន្ធ័រុស្ស៊ី ហើយបត់តាមមហាវិថីព្រះមុនីវង្ស បន្ទាប់មក បត់តាមផ្លូវលេខ១០៨ ឆ្ពោះទៅទីលានប្រជាធិបតេយ្យ ដើម្បីប្រារព្ធពិធីទិវាសិទ្ធិមនុស្សអន្តរជាតិនៅទីនោះ៕

/

/

/

ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល