ពោធិ៍សាត់ ៖ រោងសិប្បកម្ម ម៉ាស៊ីនកិន ស្រូវមួយកន្លែង ស្ថិតនៅចម្ងាយប្រមាណ ៣០០ម៉ែត្រ ពីទីបញ្ជាការដ្ឋានអាវុធហត្ថ ខេត្ដពោធិ៍សាត់ តាមបណ្ដោយផ្លូវជាតិលេខ ៥ ក្នុងក្រុងពោធិ៍សាត់ ត្រូវបានអគ្គិភ័យ កំពុងឆេះបំផ្លាញ នៅវេលាម៉ោង ២ និង ៣០នាទីរសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០១៣ នេះ ។
មេបញ្ជាការអាវុធហត្ថ ខេត្ដពោធិ៍សាត់ លោក អន សុខុន បានថ្លែងប្រាប់ដើម អម្ពិលតាមទូរស័ព្ទថា អគ្គិភ័យបាន និងកំពុង ឆាបឆេះ ប៉ុន្ដែ កម្លាំងអាវុធហត្ថរបស់លោក និងកម្លាំងសមត្ថកិច្ច បាន និងកំពុងជួយអន្ដរាគមន៍ តាមរយៈការបញ្ជូនរថយន្ដ ពន្លត់អគ្គិភ័យ ទៅជួយសង្គ្រោះ ។ យ៉ាងណាក៏ដោយ សម្រាប់អគ្គិភ័យនេះ មិនទាន់ដឹង ពីមូលហេតុពិតប្រាកដ នៅឡើយទេ ៕







ផ្តល់សិទ្ធិដោយ៖ ដើមអំពិល