រូបភាពថ្មីបំផុត ដែលបានលេចចេញនៅលើ អ៊ីនធឺណេតបានឲ្យឃើញថា BlackBerry Z5 មានការរចនាម៉ូតដូចនឹង Q5 ប៉ុន្តែត្រូវបានដកចេញ ផ្នែកប៊ូតុងចុចខាងក្រោម ទៅជាអេក្រង់ប្រភេទTouchscreen ទាំងអស់វិញ។ បច្ចុប្បន្ន នៅមិនទាន់មានព័ត៌មានរូបសណ្ឋាន Hardware របស់ម៉ូដែលនេះនៅឡើយទេ។
ការលេចចេញរបស់ Z5 គឺពិតជាមានមូលដ្ឋានត្រឹមត្រូវ។ កាលពីពេលមុន Thorsten Heins CEOរបស់ BlackBerry បានឲ្យដឹងថា ពួកគេនឹងបង្ហាញខ្លួននៅលើទីផ្សារនូវ BlackBerry 10 សរុបមាន៦ គ្រឿង នៅក្នុងឆ្នាំនេះ រួមមាន ពីរម៉ូដែលជាស៊េរីខ្ពស់ ពីរម៉ូដែល ជាស៊េរីមធ្យម និងពីរម៉ូដែលទៀត ជាស៊េរីធម្មតា តំលៃថោក។ Q10 និង Z10 ត្រូវបានចាត់ទុកថាជា ពីរម៉ូដែលស៊េរីមធ្យម។ក្នុងពេលដែល Q5 ដែលបានប្រកាសបង្ហាញនៅព្រឹត្តិការណ៍ Live 2013 និង Z5 ដែលទើបតែលេចចេញនូវរូបភាពនេះ ជាពីរម៉ូដែលធម្មតា តំលៃថោក។

ទន្ទឹមនឹងការលេចចេញរបស់ Z5, BlackBerry នៅបានរៀបចំក្នុងការបង្ហាញបន្ថែមនូវម៉ូដែលមួយទៀតដែលមានឈ្មោះថា A10 ហើយប្រាកដជាស្ថិតក្នុងម៉ូដែលស៊េរីខ្ពស់។ តាម Cnet ប្រព័ន្ធទូរស័ព្ទចល័ត Sprint (អាមេរិច) បានបញ្ជាក់ថា BlackBerry A10 ពិតជានឹងមាន ហើយវានឹងជាស្មាតហ្វូនប្រភេទ Touchscreen ដូចនឹង Z10 តែស្ថិតក្នុងស៊េរីខ្ពស់ជាង។ ជាក់ស្តែង ដូចទៅនឹង Z5 នៅមិនទាន់មានព័ត៌មានអ្វីច្រើននិយាយអំពី A10 នោះទេ៕
ដោយ៖ សិលាប្រភព៖ VE