
ទឹកជំនន់បង្កឡើងពីការធ្លាក់ភ្លៀងខ្លាំងនៅប្រទេសចិនភាគនិរតីបានសម្លាប់មនុស្ស១៤នាក់
និងបណ្តាលអោយបាត់ខ្លួនមនុស្ស៣៥នាក់ទៀតព្រមទាំងបំផ្លាញផ្លូវនិងស្ពាននិងផ្ទះរាប់
ពាន់។

ទឹកជំនន់ក៏បានបក់នាំយករថយន្តជាង៥០០ទៅជាមួយលំហូរទឹកផងដែរ។

ក្នុងពេលជាមួយគ្នា ទឹកបានរំលំផ្ទះ៣០០និងពន្លិចផ្ទះ២.៤០០ខ្នង។

តាង ក្វាងស៊ូ មន្ត្រីនៅការិយាល័យបង្ការទឹកជំនន់របស់ប្រទេសបាននិយាយថាអ្នកស្រុក
ប្រមាណ៤៥.០០០នាក់ត្រូវបានជម្លៀសនៅខណ្ឌវ៉ាងម៉ូក្នុងខេត្តហ្គីស៊ូចាប់តាំងពីទឹក
ជំនន់ជន់លិចតំបន់នេះកាលពីថ្ងៃចន្ទ។

ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរដែលបានស្រង់សម្តីមន្ត្រីគ្រប់គ្រងទឹកជំនន់បាននិយាយថា
ការជនន់លិចបានរំខានដល់ការបញ្ជូនចរន្តអគ្គិសនីនិងទឹកព្រមទាំងសេវាទូរគមនាគមន៍នៅ
ទីប្រជុំជនជាច្រើននៅខណ្ឌវ៉ាងម៉ូដែលមានមនុស្សរស់នៅ៨លាននាក់។
