ការបញ្ចាំងរូបថត 3D អំពីមនុស្សដែលបានស្លាប់ ទៅក្នុងអារម្មណ៍ អ្នកនឹងអាចប៉ះពាល់ “ព្រលឹង” អ្នកដែលបានស្លាប់ ដូចទៅនឹងកាលគេនៅរស់។

ការបាត់បង់មនុស្សជាទីស្រឡាញ់ គឺជារឿងដ៏គួរឱ្យសោកស្ដាយបំផុតសម្រាប់ញាតិដែលនៅរស់។ ប៉ុន្តែ ថ្មីៗនេះ សាស្ដ្រាចារ្យ Michio Kaku មកពីសកលវិទ្យាល័យ New York អាមេរិក បានចែករំលែកអំពីការស្រាវជ្រាវរបស់ខ្លួនទាក់ទិនបច្ចេកវិទ្យាមួយដែលជួយឱ្យអ្នកអាចនិយាយគ្នាបានជាមួយនឹងអ្នកដែលបានស្លាប់ ដោយការរក្សានូវរូបថតអ្នកស្លាប់ និងបញ្ចាំងឡើងវិញ តាមរយៈបច្ចេកវិទ្យា virtual reality។

/

ជាក់ស្ដែង បណ្ដារូបថត និងអត្តចរឹតរបស់អ្នកដែលបានស្លាប់ នឹងត្រូវបានអាបឡោត ក្រោយមក អ្នកនឹងអាចប៉ះពាល់​រូបថតទាំងនោះបាន ដូចទៅនឹងកាលពួកគេនៅរស់។ រូបភាព 3D នឹងត្រូវបានគេភ្ជាប់ជាមួយកុំព្យូទ័រ ដើម្បីអាចបង្ហាញជាស្រមោលក្នុងអារម្មណ៍របស់មនុស្ស។

បណ្ឌិត Kaku ឱ្យដឹងថា ៖ “ចូរស្រមៃថា អ្នកអាចនិយាយគ្នាជាមួយមនុស្សដែលបានស្លាប់ ពួកគេនៅទីនេះ នៅក្បែរអ្នក។ និយាយឱ្យត្រូវជាងនេះ គឺថា ពួកគេក្លាយជាមនុស្សជាអមតៈ”។

“ដំបូងឡើយ បណ្ដាអនុស្សាវរីយ៍ ដូចជាការដើរលេងក្បែរមាត់សមុទ្រជាដើម នឹងត្រូវបានអាបឡោតទៅក្នុងខួរក្បាលរបស់អ្នក។ អ្នកនឹងឃើញថា ហាក់ដូចមានខ្យល់កំពុងបក់មកប៉ះនឹងត្រចៀក សម្លេងរលកសមុទ្រកំពុងតែលាន់លឺនៅខាងមុខ។ល។ ទាំងនេះ នឹងរួមគ្នា ធ្វើ​ឱ្យអ្នកយល់ថា អ្នកកំពុងតែស្ថិតនៅក្បែរឆ្នេរសមុទ្រជាមួយអ្នកដែលបានស្លាប់នោះ”។

សាស្ដ្រាចារ្យខាងលើ​ជឿថា ក្នុងរយៈពេល​ ១០ ទៅ ១៥ខាងមុខ ពិភពលោក​នឹងផ្លាស់ប្ដូរជាសន្សឹមៗ ពី Internet ទៅជា brain-net ជាបច្ចេកវិទ្យាដែលអាចបញ្ជូនអារម្មណ៍ ឬអនុស្សាវរិយទៅគ្រប់ទិសទីក្នុងលោក។​

សូមរំលឹកថា ថ្មីៗនេះ​ក្រុមអ្នកវិទ្យាសាស្ដ្រ​បានចាប់ផ្ដើមបកស្រាយនូវការគិតរបស់មនុស្សដោយប្រើកុំព្យូទ័រ ដូច្នេះ វាបង្កើតបានជាបដិវត្តមួយទាក់ទឹននឹងទំនាក់ទំនង និងការកំសាន្ត។ ក្រុមអ្នកប្រវត្តិសាស្ដ្រ​អាចនឹងកត់ត្រាព្រឹត្តិការជាអក្សរ និងជាអារម្មណ៍។

ដើម្បីធ្វើបានប្រការខាងលើ ចំនុចសំខាន់គឺផែនទី​ connectome (ដែលជាការតភ្ជាប់ដ៏ស្មុគស្មាញ​របស់បណ្ដាកោសិកាសរសៃប្រសាទ noron ក្នុងខួរក្បាលមនុស្ស) កំពុងត្រូវបានកែលំអជាបណ្ដើរៗ។

ក្រុមអ្នកជំនាញសង្ឃឹមថា មិនយូរទៀតនោះទេ មនុស្ស​នឹងមិនចាំបាច់ប្រើដៃប្រើជើងធ្វើអ្វីទាំងអស់ ដោយសារថា អ្វីៗទាំងអស់ នឹងត្រូវបានអាបឡោតឡើងទៅក្នុងខួរក្បាល ហើយវាធ្វើការដោយភាពត្រឹមត្រូវបំផុត។ ដូច្នេះ ការប៉ះពាល់ ឬការនិយាយគ្នាជាមួយមនុស្សដែលបានស្លាប់ នឹងលែងជាបញ្ហាទៀតហើយ៕

ប្រែសម្រួល ៖ បុត្រា