កាលពីថៃ្ងអាទិត្យទី5 ឆ្នាំ2011 កន្លងទៅនេះនៅឆេ្មរសមុទ្រImperialស្ថិតនៅក្នុងរដ្ឋកាលី
សហរដ្ឋអាមេរិច មានការប្រកួតប្រជែងកីឡាជិះស្គីលើទឹករលកដោយមានសុនខចូលរួម
ប្រកួតចំនួន 50ក្បាល និងមានមនុស្សចូលទស្សនាជាច្រើនកុះករផងដែរ។ ល័ក្ខខ័ណ្ឌក្នុងការប្រកូតគឺតំរូវអោយម្ចាស់និងសុនខត្រូវមានក្តារស្គីចំនួនមូយ បន្ទាប់មកត្រូវអោយសុនខជិះលើក្តារនោះអោយបានរយះពេល10នាទីហើយ ធើ្វយ៉ាងណាត្រូវជិះរហូតមកដល់ច្រំាង អោយបានពីរដង ជាមួយនឹងទឹករលកចំនួនពីរ
ផងដែរ ទើបបានជ័យជំនះ។ អ្នកដែលទទួលបានជ័យជំនះនឹងទទួលបាន ទៅលំហែកាយ
វិស្សកាលនៅ រមណីយដ្ឋាន Loews Coronado Bay។
កម្មវិធីនេះត្រូវបានឧបត្ថម្ភធំដោយ DonorsChoose.org ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មទៅលើ ការផ្តត់ផ្តង់សាស្រា្តចារ្យគ្រូបង្រៀន និងទទួលយកការឧបត្ថម្ភពីម្ចាស់ជំនួយផងដើម្បីផ្តត់ផ្តង់
ដល់សិស្សសាលា។








