ព័ត៌មានអន្តរជាតិ ៖ ជាការពិត ជាមួយនឹងសោកនាដកម្មគ្រោះធម្មជាតិ ខ្បល់ព្យុះដ៏មានឥទ្ធិពលបំផុតប្រចាំឆ្នាំ ឈ្មោះ ហាយយ៉ាន នរណាៗ ក៏បានដឹងឭព័ត៌មានដ៏គួរអោយអណោចអធមមួយនេះដែរ ពីព្រោះថា មិនត្រឹមតែបើកការវាយប្រហាររបស់ខ្លួនតែប៉ុណ្ណោះទេ តែវាក៏បានឆក់យកជីវិតមនុស្សរាប់ពាន់ និង រាប់លាន់នាក់ផ្សេងទៀត បាត់បង់ផ្ទះសម្បែងដូចគ្នាដែរ។ គួររំឭកផងដែរថា ខ្យល់ព្យុះដ៏មានឥទ្ធិពលប្រចាំឆ្នាំ ឈ្មោះ ហាយយ៉ានមួយនេះ កាលពីដើមខែ វិច្ឆិកា បើកការវាយប្រហាររបស់ខ្លួន សម្លាប់មនុស្សរង្គាលដល់ទៅរាប់ពាន់នាក់នាភាគកណ្តាលប្រទេសហ្វីលីពីន។

បន្ទាប់ពីកើតមានឡើង នូវសោកនាដកម្ម ដ៏គួរអោយរន្ធត់មួយនេះ ក្រុមមនុស្សក៏ដូចជាបណ្តាប្រទេសនៅលើពិភពលោក បានចាប់អារម្មណ៍នាំគ្នាផ្តល់ជាជំនួយទៅកាន់រដ្ឋាភិបាលប្រទេសនេះ ខណៈជនរងគ្រោះផ្ទាល់ ដែលរស់នៅភាគកណ្តាលប្រទេសនោះក៏កំពុងតែជួបបញ្ហាប្រឈមជាខ្លាំង ។ យ៉ាងណាមិញ មកដល់ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០១៣ នេះក្រុមការងារ មកពី Global DIRT ដោយនៅក្នុងនោះ បានប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបពីImmersive Media ពោលគឺបំពាក់កាម៉េរ៉ា មានមុខកាត់ដល់ទៅ ៣៦០ ដឺក្រេ នៅពីលើរថយន្តរបស់ពួកគេ ខណៈពេលដែលកំពុងតែ ធ្វើដំណើរ បើកឆ្លងកាត់តំបន់រងគ្រោះអាក្រក់ជាងគេបំផុត ដែលស្ថិតនៅក្នុងក្រុង Tacloban ។
គួររំឭកផងដែរថា ខ្សែអាថ៍វីដេអូ ត្រូវបានគេថតនិងរៀបចំឡើង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ក្រុមមនុស្សមកពីជុំវិញពិភពលោក អោយងាកក្រឡេកមកមើល និងយកចិត្តទុកដាក់ជនរងគ្រោះ ដែលត្រូវការជំនួយជាបន្ទាន់ ដោយនៅក្នុងនោះ លោកអ្នកអាចធ្វើការចុចបញ្ជា មើលគ្រប់ជ្រុងជ្រោយនៃវីដេអូមួយនេះផ្ទាល់តែម្តង ពោលគឺ គ្រាន់តែយកMouse កុំព្យូទ័រ ចុចអោយជាប់នៅលើវីដេអូ នឹងងាកចុះឡើងខាងឆ្វេងឬក៏ខាងស្តាំតាមតែចិត្តទស្សនិកជន ចង់ទស្សនាជ្រុងណាមួយនៃក្រុង ស្ទើរតែក្លាយទៅជាទីក្រុងខ្មោចមួយនេះ៕ បញ្ជាក់ ៖ ចុចទីនេះ ដើម្បីចូលទៅទស្សនាវីដេអូនោះដោយផ្ទាល់ ៕
ប្រែសម្រួល ៖ កុសលប្រភព ៖ cnn