កាលពីថ្ងៃអាទិត្យកន្លងមកថ្ងៃទី៥ខែមិថុនា មនុស្សរាប់រយនាក់បានចេញមកធ្វើការប្រឆាំង
តវ៉ា ដ៏កម្រនៅក្នុងរដ្ឋធានីហាណូយ និងហូជីមិញរបស់វៀតណាម ដោយទាមទារអោយ
ចិនចាកចេញពីដែនទឹករបស់គេបន្ទាប់ពីមានការប្រឈមមុខរវាង នាវារុករកប្រេងវៀតណាម
និងនាវាយោធាចិននៅសមុទ្រខាងត្បូងប្រទេសចិន។

ក្រុមនេះបានធ្វើបាតុកម្មនៅមុខស្ថានទូតចិននៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ ដោយកាន់បដាដែលមានសរសេរអក្សរថាចិនឈប់ឈ្លានពានកោះវៀតណាម។


ពួកអ្នកប្រឆាំងតវ៉ាក៏បានដើរដង្ហែរទៅកណ្តាលក្រុងនិងស្រែកពាក្យស្លោកប្រឆាំងចិន។

វៀតណាមនិងប្រទេសហ្វ៊ីលីពីនកាលពីថ្ងៃអាទិត្យក៏បានរិះគន់សកម្មភាពយោធាចិនកាលពីពេលថ្មីៗនៅក្នុងសមុទ្រចិនខាង ត្បូងចំពេលមាន ការព្រួយបារម្ភថាការប្រឈមមុខគ្នាតូចៗ
នៅតំបន់ជម្លោះអាចនាំដល់ ជម្លោះប្រដាប់អាវុធ។


រដ្ឋមន្ត្រីការពារជាតិហ្វ៊ីលីពីនបានប្រាប់វេទិការសន្តិសុខ នៅសិង្ហបុរីថាអំពើរបស់រដ្ឋខ្លះ...ដែលមិនចាំបាច់ធ្វើអោយរដ្ឋ ដទៃទៀតដូចជាហ្វ៊ីលីពីនមានការបារម្ភ។អារម្មណ៍អសន្តិសុខ
ដូច្នេះក៏ ចេញពីការព្រមានដល់អ្នកនេសាទពីសំណាក់នាវាបរទេស។