ទស្សនិកជន ច្បាស់ជាធ្លាប់បានស្តាប់ហើយថា បទនៅផលិតកម្ម Town សុទ្ធសឹងតែជាបទសំរាប់យុវវ័យ ហើយទទួលបានការពេញនិយម តែក៏ត្រូវបានគេ រិះគន់ច្រើនផងដែរព្រោះតែបទភាគច្រើន លំនាំពីបរទេស ។ តែថ្ងៃនេះ ផលិតកម្ម Town បានបញ្ចេញបទមួយ ដែលមានចំណងជើងថា  ការស្រឡាញ់ដែលអូន មិនអាចស្មោះបង ច្រៀងដោយតារាចំរៀងប្រុសរូបស្អាត សុគន្ធ ថេរ៉ាយុ និងនិពន្ធដោយលោក យឹម តាស្រង់ ។ អ្វីដែលគេចាប់អារម្ម-ណ៍នោះគឺ បទនេះត្រូបានបញ្ជាក់ថា ជាបទមួយដែលនិពន្ធដោយខ្លួនឯង និងមិនចំលងពីគេឡើយ ។ អញ្ចឹងដើម្បីកុំអោយអស់ចំងល់ ទស្សនិកជន យើងទៅទស្សនានិងស្តាប់ទាំងអស់គ្នាទៅមើល ៕