ក្រុមតារាវិទូទើបតែរកឃើញប្រព័ន្ធផ្កាយពីរដ៏ចម្លែកមួយក្នុងអវកាស ដែលក្នុងនោះផ្កាយមួយធំ កំពុងត្រូវបានផ្កាយមួយតូច ស៊ីសាច់។

ការរកឃើញនេះ មានចំណែករបស់​ផ្កាយរណប Gaia របស់ ESA ហើយនេះក៏ជាលើកទីមួយដែលមនុស្សបានស្គាល់ប្រព័ន្ធផ្កាយពីរ ដែលផ្កាយមួយអាចបាំងបាត់ផ្កាយមួយទៀតបែបនេះ។

/

ប្រព័ន្ធផ្កាយពីរ (Binary star systems)នេះ ត្រូវបានគេដាក់ឈ្មោះថា Gaia 14aae ស្ថិតក្នុងកញ្ចុំផ្កាយ Draco ដែលមានចម្ងាយពីផែនដី ប្រហែល 730ឆ្នាំពន្លឺ។ ប្រព័ន្ធផ្កាយពីរនេះ រួមមានផ្កាយតូចមួយដែលមានកន្ទុយវែង ទាញយកវត្ថុធាតុពីផ្កាយធំនៅក្បែរនោះ ធ្វើឱ្យគេយល់ថា ផ្កាយតូចកំពុងស៊ីសាច់ផ្កាយធំ។

នៅពេលសង្កេតឱ្យច្បាស់ គេឃើញថា ផ្កាយធំដើរមុនផ្កាយតូច ហើយផ្កាយធំបាំងផ្កាយតូចទាំងស្រុងនៅពេលមើលពីផែនដី។ ផ្កាយពីរនេះ​ វិលជុំវិញគ្នា ដូច្នេះសូរ្យគ្រាសទាំងស្រុង​តែងតែកើតឡើង 50នាទីម្ដង។

ក្នុងប្រព័ន្ធផ្កាយ Gaia 14aae នេះ ផ្កាយធំមានទម្ងន់ធ្ងន់ជាងព្រះអាទិត្យដល់ទៅ 125 ខណៈដែលផ្កាយតូច មានទំហំប្រហែលផែនដី ប៉ុន្តែបែរជាមានទម្ងន់ស្រាល​ ប្រហែល 1% បើប្រៀបធៀបនឹងផ្កាយធំ។

បច្ចុប្បន្ន អ្នកវិទ្យាសាស្ដ្រ នៅមិនទាន់បានដឹងថា ក្នុងករណី ក្នុងប្រព័ន្ធផ្កាយ Gaia 14aae នេះ អាចនឹងកើតមានការប៉ះទង្គិចគ្នា បង្កើតបានជាការផ្ទុះ ឬអត់ ហើយថា តើផ្កាយធំ អាចនឹង លេប ផ្កាយតូចទាំងស្រុងដែរ ឬយ៉ាងណា៕

ប្រែសម្រួលដោយ ៖​ តារាប្រភព ៖ sci-news