ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ មនុស្សម្នាក់ បានស្លាប់បាត់បង់ជីវិត ស្របពេលដែល ៥២ នាក់ផ្សេងទៀតបន្តបាត់ខ្លួននៅឡើយ បន្ទាប់ពីនាវានេសាទមួយគ្រឿងរបស់ប្រទេស កូរ៉េ ខាងត្បូង បានក្រឡាប់ លិចនៅលើជលសារ នាភាគខាងកើតឧបទ្ទីប Chukotka ប្រទេស រុស្ស៊ី នេះ បើយោងតាមការដកស្រង់ សម្តីមន្រ្តីផ្លូវការ ។
បញ្ជាក់ ៖ រូបភាពឯកសារ
បន្ថែមពីលើនេះ ប្រភពសារព័ត៌មានពីទំព័រប៊ីប៊ីស៊ី ក្រោយពីបានដកស្រង់ សម្តីមន្រ្តី ប្រទេស កូរ៉េខាង ត្បូង បានចុះផ្សាយអោយដឹងថា នាវានេសាទត្រី អូសចៃរ៉ាមួយគ្រឿងនេះ មានឈ្មោះថា Oryong 501 បានជាប់កឿង នៅឯសមុទ្រ Bering វេលាម៉ោង ប្រមាណជាង ៥ និង ២០ នាទី ម៉ោងក្នុងស្រុកកូរ៉េខាង ត្បូង ។ របាយការណ៍បញ្ជាក់ថា នាវាខាងលើនេះ ផ្ទុកក្រុមនាវា ជារួមមានគ្នាដល់ទៅ ៦០ នាក់ រួមមាន ដូចជា នាវិកជនជាតិ ឥណ្ឌូនេស៊ី ៣៥ នាក់ ហ្វីលីពិន ១៣ នាក់ កូរ៉េខាងត្បូង ១១ នាក់ និង អធិការជន ជាតិរុស្ស៊ីម្នាក់ផ្សេងទៀត ។
កាសែតក្នុងស្រុក ប្រទេស រុស្ស៊ី អោយដឹងថា មនុស្សហោចណាស់ ៧ នាក់ ត្រូវ បានក្រុមការងារជួយ សង្គ្រោះ ស្របពេលដែលប្រតិបត្តិការជួយសង្គ្រោះត្រូវបានញ៉ាំញីដោយសារអាកាសធាតុមិនអំណោយ ផល ។ ភ្នាក់ងារសារព័ត៌មាន RIA Novosti ដកស្រង់មន្រ្តីអនុវត្តន៍ច្បាប់ អោយ ដឹងថា នាវាខាងលើពុំ បានប្រកាសសញ្ញាអាសន្នអ្វីនោះទេ មុននឹងជួបឧបទ្ទេវហេតុ ។
ដោយឡែក កាសែតក្នុងស្រុក កូរ៉េខាងត្បូង Yonhap រាយការណ៍អោយដឹងថា នាវា នេសាទអូសចារ៉ៃ មួយគ្រឿងនេះ មានឈ្មោះថា Oryong 501 មានទម្ងន់ ដល់ទៅ ១៥៩០ តោន កសាងឡើងអំឡុង ៤០ ឆ្នាំមុន និងដំណើរការ ដោយសហគ្រាស Sajo ៕
ប្រែសម្រួល ៖ កុសលប្រភព ៖ ប៊ីប៊ីស៊ី