អង្គការសហប្រជាជាតិ (UN) បាននិយាយថា អស់រយៈពេល 30 ឆ្នាំដែលជំងឺអេដស៏ត្រូវបាន
គេរកឃើញ គិតត្រឹមសប្តាហ៏នេះ ហើយមានប្រជាជន 30 លាន នាក់បានស្លាប់បាត់បង់ជីវិត
ដោយសារជំងឺនេះ មិនតែ ប៉ុណ្ណោះជំងឺដ៏កាចសាហាវនេះក៏បានរីករាលដាល ទៅដល់បណ្តា
ប្រទេសផ្សេងទៅ ហើយបើគិតជាតួរលេខគឺ មានអ្នកឆ្លងជំងឺនេះ 7000 នាក់ក្នុងមួយថ្ងៃ។

បុរសម្នាក់ដែលមានឈ្មោះថាTimothy Ray Brown គឺមានទាំងជំងឺ ឈាមស ស៊ីឈាមក្រហម
និងជំងឺអេដស៏(AIDS)នៅពេលដែលរូបលោកទទួលការព្យាបាល វះកាត់ប្តូរខួរឆ្អឹងនៅទីក្រុង
Berlin ប្រទេស Germany ក្នុងឆ្នាំ 2007 ហើយខួរឆ្អឹងដែលយកមកធ្វើការវះកាត់ គឺបានមកពី
អ្នកដែលទទួលការព្យាបាលជំងឺអេដស៏ ដែលគ្រួពេទ្យថាមានសង្ឃឹមតែ 1%តែប៉ុណ្ណោះ។

ប៉ុន្តែអ្វីដែលចំឡែក ហើយធ្វើអោយក្រុមអ្នកស្រាវជ្រាវពីជំងឺអេដស៏(AIDS)មានការភ្ញាក់ផ្អើល
គឺ ជំងឺអេដស៏(AIDS) របស់Timothy Ray Brown មិនត្រូវបានឃើញមាននៅក្នុងខ្លួនគាត់ទៀត
ទេ មានន័យថាគាត់ជាសះស្បើយពីជំងឺអេដស៏។ គ្រូពេទ្យ Gero Huetter ដែលជាអ្នកព្យា
បាល Timothyបានប្រាប់ទៅកាន់ សារព័ត៌មាន Reuters ថា Timothy មិនមានការកើតឡើង
វិញនូវ វីរុស HIV ទៀតទេ ហើយ Timothy Ray Brown ក៏មិនទទួលថ្នាំព្យាបាលទៀតដែរ។

នេះគឺជារបបគំហើញមួយដ៏ល្អសំរាប់មនុស្សជាតិ ជាពិសេសអ្នកដែលផ្ទុក និងកើតជំងឺ
អេដស៏(AIDS) ហើយសង្ឃឹមថាពួកគេទាំងនោះនឹងទទួលការព្យាបាល និងជាសះស្បើយ
ដូច Timothy Ray Brown គ្រប់ៗគ្នា៕
http://www.youtube.com/watch?v=uGv8-Uc-XdU