តាមប្រភពពី DigiTimes បានឲ្យដឹងថា ក្រុមហ៊ុន Apple នឹងចាប់ផ្តើមធ្វើការដាក់លក់បណ្តា Laptop MacBook ថ្មី ស្តើងខ្លាំង អេក្រង់ 13 និង 15 នៅចុងឆមាសដំបូងនេះ ពោលគឺនៅក្នុងខែមិថុនា។ នេះក៏ជាពេលវេលា នៃការប្រារព្ធព្រឹត្តិការណ៍ WWDC 2016 ផងដែរ ដូច្នេះការដែល Apple បង្ហាញ ណែនាំបណ្តាផលិតផលនេះ គឺពិតជាសមហេតុផលអាចកើតមានឡើង។

/

MakBook Pro 2016 នឹងមានការរចនាម៉ូត យកលំនាំតាម MacBook 12 ?

ជាមួយនឹងទំហំអេក្រង់ដូចនេះ គេអាចធ្វើការប៉ាន់ស្មានបានថា ពួកវាស្ថិតក្នុងត្រកូល MacBook Pro ដែលការរចនាម៉ូតរបស់ពួកវា ត្រូវបានក្រុមហ៊ុនប្តូររាងថ្មី តាមរចនាម៉ូតរបស់ MacBook 12 បច្ចុប្បន្ន នេះ ហើយទន្ទឹមនឹងនោះវាថែមទាំងស្តើងជាង MacBook Air ទៅទៀត។

MacBook Pro 2016 ទាំងនេះ នៅថែមទាំងគេសង្ឃឹមថា ពួកវានឹងមាន CPU Intel Skylake, រន្ធតំណ ភ្ជាប់ USB-C +Thunderbolt 3, Mouse បញ្ជា Force Touch, SSD PCIe ល្បឿនលឿន និងថាមពលថ្ម ក៏ត្រូវបានក្រុមហ៊ុនធ្វើឲ្យមានភាពប្រសើរឡើងជាងមុនផងដែរ៕

- អានអត្ថបទ៖ ដាក់ Galaxy S7 ចូលក្នុងម៉ាស៊ីនបោកខោអាវ បោកគក់រយះពេល ៤៥នាទី តើ S7 នឹងទៅជាយ៉ាងណា? - អានអត្ថបទ៖ តាមពិតអក្សរ SE របស់ iPhone SE មានន័យអ៊ីចឹងសោះ- អានអត្ថបទ៖ Samsung Galaxy Note 6 នឹងត្រូវបានប្រកាសបង្ហាញ នៅពាក់កណ្តាលខែកក្កដា ខាងមុខនេះហើយ?

 

ប្រែសម្រួល៖ មង្គលប្រភព៖ DigiTimes, Tinhte