សេចក្តីប្រកាសព័ត៌មាន ៖ ក្រុមហ៊ុន អ៊ីស៊ូហ្ស៊ុសូមបង្ហាញជូននូវរថយន្តThe New Isuzu MU-X” ដោយប្រើបា្រស់គោលគំនិតUniquely Youដែលឆ្លុះបញ្ចាំងពីរូបលោកអ្នក

ក្រុមហ៊ុន អ៊ីស៊ូហ្ស៊ុ បន្តពង្រីកទីផ្សាររថយន្តនៅកម្ពុជា តាមរយៈការបង្ហាញ​ជូននូវម៉ូដែលថ្មីបំផុតនៃរថយន្ត SUV  “The New Isuzu MU-X” ដែលត្រូវ​បាន​រៀបចំរចនាម៉ូតឡើងវិញ ទាំងផ្ទៃខាងក្នុង និងខាងក្រៅនៃរថយន្ត ​ដើម្បី​ធ្វើឲ្យកាន់​តែ​ស្រស់ស្អាត ឆើតឆាយ និងផ្តល់ផាសុកភាពពេញលេញ ទាំងនេះឆ្លុះបញ្ចាំងពី​ភាព​ល្អដាច់គេ បើប្រៀបធៀបជាមួយនឹងរថយន្តផ្សេងទៀត។ រថយន្តនេះផ្តល់ជូនសមត្ថភាពបើកបរដ៏ពិសេសតាមរយៈម៉ាស៊ីន “Blue Power” ដែលផ្តល់ថាមពល​ខ្លាំង សន្សំសំចៃប្រេង និងផ្តល់ជូននូវកម្រិត​សុវត្ថិភាពខ្ពស់បំផុតទៅតាមបទដ្ឋានរបស់ក្រុមហ៊ុន អ៊ីស៊ូហ្ស៊ុ ដែលទទួលបានទំនុកចិត្ត​ពីអតិថិជននៅជុំវិញពិភពលោក និងបានឆ្លើយតបទៅគ្រប់បែបផែននៃជីវិតរស់នៅខុសៗគ្នា។ ការផ្តោតយកចិត្តទុកដាក់លើទីផ្សារអនឡាញ ជួយឲ្យយើងផ្សព្វផ្សាយដល់ អតិថិជន​គោលដៅយ៉ាងមានប្រសិទ្ធិភាពខ្ពស់ និងផ្តល់អត្ថប្រយោជន៍ដល់ម្ចាស់រថយន្ត អ៊ីស៊ូហ្ស៊ុ ផងដែរ។ បន្ថែមពីលើនេះ ក្នុងអំឡុងពេលនៃការដាក់សម្ពោធន៍នូវម៉ូដែលថ្មី ជាលើកដំបូង ក្រុមហ៊ុន អ៊ីស៊ូហ្ស៊ុ ក៏ផ្តល់ជូននូវរថយន្ត “The New Isuzu MU-X ” The Launch Edition ដែលចំនួន មានកំណត់ត្រឹមតែ 15 គ្រឿងប៉ុណ្ណោះ។

ក្រុមហ៊ុន ទ្រី ផេដ ហ្រ្គុប តំណាងដោយលោក Akira Odagaki ប្រធានក្រុមហ៊ុន ទ្រី ផេដ អ៊ីស៊ូហ្ស៊ុ ខេមបូឌា ឯ.ក ដែលជាក្រុមហ៊ុនចែកចាយរថយន្ត អ៊ីស៊ូហ្ស៊ុ Pickups និង SUV ផ្តាច់មុខនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានបង្ហាញថា “ការទទួលបានឱកាសជ្រៀតចូល​ក្នុង​ទីផ្សារ​នៃ​រថយន្តភីកអាប់ “Isuzu D-Max” និង “Isuzu MU-X” SUVs នៅក្នុងទីផ្សារ​សំខាន់ៗ ដូចជា កម្ពុជា និងឡាវ គឺជាជំហ៊ានសំខាន់បន្ទាប់ទៀតសម្រាប់ក្រុមហ៊ុន ​​​​ទ្រី ផេដ អ៊ីស៊ូហ្ស៊ុ សេល និងសាខាក្រុមហ៊ុន អ៊ីស៊ូហ្ស៊ុ នៅក្នុងទីផ្សារតំបន់អាស៊ាន។ ការទាក់ទាញចំណាប់អារម្មណ៍នៃម៉ាក “Isuzu” អស់រយៈ​ពេលមួយឆ្នាំពេញ​នៅក្នុងទីផ្សារកម្ពុជា តាមរយៈការផ្តល់ជូននូវគុណភាពយានយន្តពីក្រុមហ៊ុន អ៊ីស៊ូហ្ស៊ុ ជា​មួយនឹងកំណើននៃការលក់ និងសេវាកម្មក្រោយការលក់​ ដើម្បីពង្រឹង​ទំនុក​ចិត្ត​ម្ចាស់យានយន្ត ជាលទ្ធផលទទួលបានកំណើននៃការលក់ ចំនួន 90% នៃរថយន្ត អ៊ីស៊ូហ្ស៊ុ នៅក្នុងប្រទេសកម្ពុជា។ ដូចនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនាពេលបច្ចុប្បន្នរបស់អ្នកប្រើប្រាស់យានយន្ត ក្រុមហ៊ុន អ៊ីស៊ូហ្ស៊ុ សូមបង្ហាញជូននូវរថយន្ត  “The New Isuzu MU-X” ​ដែលជា​ប្រភេទរថយន្ត SUV ថ្មីបំផុត ពីក្រុមហ៊ុន អ៊ីស៊ូហ្ស៊ុ សម្រាប់ទីផ្សារពិភពលោក ជាមួយនឹង​រថយន្ត “Isuzu D-Max”។ រថយន្ត “The New Isuzu MU-X” នឹងធ្វើឲ្យរញ្ជួយទីផ្សាររថយន្ត​ប្រទេសកម្ពុជាសារជាថ្មី​ជាមួយនឹងគោលគំនិត “Uniquely You”។ ការរចនាម៉ូដ ជាមួយនិងរចនាបថថ្មី ជួយបង្កើតនូវលក្ខណៈពិសេសបំពេញទៅតាមចំណង់ចំណូលចិត្តអ្នកប្រើប្រាស់ ដូចជាផ្ទៃខាងក្នុងពណ៌លឿង ស្រស់ស្អាតទាក់ទាញ ផ្តល់ជូននូវ ភាព​​ល្អឆើតឆាយ និងផាសុកភាព ប្រៀបដូចប្រភេទរថយន្តប្រណិត ប្រព័ន្ធជើងក្រោមមានលំនឹងល្អ បច្ចេកវិទ្យាទំនើបទាន់សម័យ និងមានមុខងារពិសេសៗជាច្រើនដើម្បីបម្រើដល់គ្រប់បែបផែននៃជីវិតរស់នៅ នឹងប្រព័ន្ធសុវត្ថិភាព​បន្ថែមពិសេសៗ រួមមានពោងសុវត្ថិភាព SRS ចំនួន 6 និងប្រព័ន្ធគ្រប់គ្រងល្បឿនពេលបើកបរចុះចំណោត (HDC) ជាដើម។ យើងជឿជាក់ថា រថយន្ត “The New Isuzu MU-X ”​​ នឹងក្លាយជាកម្លាំងជម្រុញដ៏សំខាន់សម្រាប់ក្រុមហ៊ុន ទ្រី ផេដ ហ្រ្គុប ដើម្បីបង្កើនចំនួននៃការលក់ឲ្យបានខ្ពស់ និងជួយឲ្យម៉ាករថយន្ត អ៊ីស៊ូហ្ស៊ុ សម្រេចបាន​​គោល​ដៅខ្ពស់ នោះគឺការអភិវឌ្ឍ និងបង្កើតនូវ​ផលិតផលប្រកបដោយគុណភាពសម្រាប់អ្នកប្រើប្រាស់ទាំងអស់នៅជុំវិញពិភពលោក។ រថយន្តម៉ូដែលថ្មីនឹងមានដាក់តាំងនៅអគារតាំងបង្ហាញនៃក្រុមហ៊ុន K (Cambodia) Co., Ltd. ចាប់ពីថ្ងៃទី16 ខែមិថុនា  ឆ្នាំនេះ។ តម្លៃចាប់ផ្តើមពី 48,900 ដុល្លាអាមេរិក សម្រាប់រថយន្ត The New Isuzu Mu-X។

/

/

/

គោលគំនិត Uniquely You ស្តីពី “The New Isuzu MU-X”​ កើតចេញមកពីសមាសធាតុផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ​របស់អ្នកប្រើប្រាស់ ដោយមិនធ្វើទៅតាមទំនោរ ឬឧទាហរណ៍ពីមុនមកនោះទេ។ គោលគំនិតនោះមានដូចជា៖

Uniquely Style រចនាបថខាងក្រៅឆើតឆាយសាកសម​នឹងការ​រស់នៅក្នុងទីក្រុង។ ភាពស្រស់ស្អាតរបស់រថយន្តនេះ ពិតជាទាក់ភ្នែកមហាជនជាក់ជាពុំខាន។

  • ការរចនាចង្កៀងមុខថ្មី បែប Bi-LED ផ្តល់ពន្លឺភ្លឺច្បាស់ជាងមុន និង​មាន​ប្រព័ន្ធកែតម្រូវកម្រិតពន្លឺបានដោយស្វ័យប្រវត្តិ ជាមួយនឹងអំពូល Daytime Running Light។ អំពូលខ្សែ LED បន្ថែមសោភ័ណភាពគួរឲ្យទាក់ទាញដូចរថយន្ត​ប្រណិត។
  • ការរចនាកាងមុខ និងកាងក្រោយថ្មី ដើម្បីធ្វើឲ្យមានភាព​ទាន់សម័យ
  • ការរចនាចង្កៀងក្រោយថ្មី ប្រភេទ LED និង Sharp Horizon
  • ការរចនាយ៉ាន់កង់ថ្មី ទំហំ 18 អ៊ីញ បែប Cross Star  

Unique Luxury ផ្ទៃខាងក្នុងសម្រាប់អ្នកដំណើរធំទូលាយ រចនាឡើងយ៉ាងស្រស់ស្អាតប្រៀបដូចជារថយន្តប្រណិតដើម្បីបំពេញទៅតាមតម្រូវការបែបផែននៃជីវិតរស់នៅ

  • ការរចនាម៉ូដកៅអីថ្មី បែប Sport Cut ស្រោបដោយស្រោមស្បែក ផ្តល់ ផាសុកភាព ជាមួយនឹងក្រឡាខ្លឹមឈើ Fine Walnut នៅផ្ទៃខាងក្នុងនៃ ទ្វាររថយន្ត ចង្កឹះលេខ និងប្រអប់ Console ខាងមុខ។
  • ប្រព័ន្ធ iConnect Multimedia  អេក្រង់ Touch Screen​ទំហំ 8 អ៊ីញ ឥតខ្សែ អាចភ្ជាប់ជាមួយទូរសព្ទ Smartphones​ តាមរយៈ Mirroring និងរន្ធ USB សម្រាប់ភ្ជាប់ទូរសព្ទ ឧបករណ៍ MP3 និងហ្វ្លាស់ (flash drive) ផងដែរ។
  • រចនាតាប្លូរថ្មី លក្ខណៈស្ព័រ ស្រស់ស្អាត និងទាក់ទាញ ជាមួយស៊ុមក្រូម៉េ ងាយស្រួលក្នុងការអានអក្សរ ដោយមានអេក្រង់បង្ហាញពហុព័ត៌មាន Color Display MID ដែលបង្ហាញព័ត៌មានអំពីការបើកបរ
  • កៅអីអូតូ អនុញ្ញាតឲ្យអ្នកបើកបរប្តូរទីតាំងកៅអីបាន​យ៉ាងត្រឹមត្រូវ​ 6 ទិស 
  • កៅអីបត់ ងាយស្រួលអាចបត់ឲ្យរាបស្មើសម្រាប់ដាក់អីវ៉ាន់

Unique Power បច្ចេកវិទ្យាថាមពលម៉ាស៊ីន​ម៉ាស៊ូត​ដែលគេស្គាល់ថា “ISUZU Ddi” Blue Power ផ្តល់ជូននូវថាមពលបើកបរដ៏ល្អអស្ចារ្យ សន្សំសំចៃប្រេងខ្ពស់ និង​ឆ្លើយតប ទៅនឹងការប្រើប្រាស់ខុសៗគ្នានៃម៉ាស៊ីន ISUZU Ddi 3.0 VGS, TURBO ដែល​មាន​កម្លាំង 163 សេះ នៅ 3,200  ជុំ/នាទី កម្លាំងបង្វិលអតិបរមា 380 ញ៉ូវតុនម៉ែត្រ នៅ 1,800 – 2,200 ជុំ/នាទី។ ប្រព័ន្ធបើកបរថ្មី និងប្រអប់លេខអូតូ 5 លេខ ធ្វើឲ្យការបើកបរលឿន និងគួរជាទីពេញចិត្ត។

/

/

/

Unique Technology បច្ចេកវិទ្យា Isuzu Insight គឺជាបច្ចេកវិទ្យាឆ្លាតវៃតែមួយគត់ ពីក្រុមហ៊ុន អ៊ីស៊ូហ្ស៊ុ ជួយអភិវឌ្ឍន៍ការបើកបររបស់​អ្នកឲ្យកាន់តែ​ប្រសើរ មានសុវត្ថិភាព និងសន្សំសំចៃប្រេង តាមរយៈរបាយការណ៍​សង្ខេប​អំពីការបើកបរ ជាមួយ​នឹងដ្យាក្រាមងាយស្រួលយល់។ ដ្យាក្រាម នឹងបង្ហាញនូវទិន្នន័យចំនួន 5 រួមមាន ល្បឿន និងអត្រាប្រើប្រាស់ ប្រេង ហ្គៀររ៉ង់ទីម៉ាស៊ីន ល្បឿនម៉ាស៊ីន ការប្រើប្រាស់ហ្រ្វាំង និងការជាន់ហ្គៀរ ព្រមទាំង មានផ្តល់ការណែនាំដល់​អ្នកបើកបរ​ដើម្បី​លើកកម្ពស់អាកប្បកិរិយានៃការបើកបរផងដែរ។ បន្ថែមពីនេះ បច្ចេកវិទ្យា Isuzu Insight ត្រូវបានទទួលស្គាល់​ដោយក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេនៅក្នុងប្រទេសកម្ពុជា អតិថិជនដែលទទួលបានពិន្ទុ “Isuzu Insight” ខ្ពស់ អាចទទួលបានការបញ្ចុះតម្លៃ​សម្រាប់ការបន្តប័ណ្ណធានារ៉ាប់រង ជាមួយ​ក្រុមហ៊ុន​ FORTE ដែល ជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខ។

/

/

/

Unique Performance ប្រព័ន្ធជើងក្រោមមានគុណភាពខ្ពស់ ផ្តល់ជូននៅលំនឹងនិងទំនាញល្អលើផ្លូវធ្វើឲ្យការបើកបររលូន និងល្អ​ឥតខ្ចោះ​ទៅគ្រប់ទីកន្លែង ដោយសារបូមរ៉ូស័របំពាក់លើកង់ទាំងបួន និងបូមខ្យល់ជំនួយ។ ជើងក្រោមផ្នែកខាងក្រោយជាចន្ទាសពីររាងឆ្អឹងចម្ពាម និងខាងក្រោយ បែប 5-Link ជាមួយនឹងប្រព័ន្ធបើកបរ part-time 4WD សម្រាប់ម៉ូដែល 4WD ដែលបញ្ជាដោយប្រព័ន្ធបញ្ជា (Terrain Command switch) ដោយប្រើប្រាស់ត្រឹមចុងម្រាមដៃប៉ុណ្ណោះ។

Unique Safety មានអារម្មណ៍ថាមាន​សុវត្ថិភាពនៅគ្រប់ស្ថានភាពផ្លូវទាំងអស់ ជាមួយនឹងប្រព័ន្ធ​សុវត្ថិភាពក្នុងពេលបើកបរ និងប្រព័ន្ធសុវត្ថិភាពក្នុងពេលជួបគ្រោះថ្នាក់ ដើម្បីការពារអ្នករាល់គ្នាយ៉ាងមានប្រសិទ្ធិភាពពីគ្រោះថ្នាក់ចៃដន្យ ផ្តល់ដោយក្រុមហ៊ុន អ៊ីស៊ូហ្ស៊ុ

  • ពោងសុវត្ថិភាព SRS ចំនួន 6 ផ្តល់ការការពារបន្ថែម នៅករណីមានការប៉ះទង្គិច
  • ថ្មី! ប្រព័ន្ធគ្រប់គ្រងល្បឿនពេលបើកបរចុះចំណោត (HDC)
  • ប្រព័ន្ធជំនួយពេលបើកបរឡើងចំណោត (HSA)
  • ប្រព័ន្ធអេឡិចត្រូនិកគ្រប់គ្រងលំនឹងរថយន្ត (ESC)
  • ប្រព័ន្ធគ្រប់គ្រងការរអិល (TCS)

Unique Choice ជ្រើសរើសរថយន្ត Isuzu MU-X ម៉ូដែលថ្មី ដែលសាកសមសម្រាប់អ្នកម៉ូដែល 4WD ឬម៉ូដែល 2WD និងមាន 5 ពណ៌ខុសគ្នា៖​

  • ថ្មី! ពណ៌ត្នោត
  • ពណ៌ប្រផេះ
  • ពណ៌ទឹកប្រាក់
  • ពណ៌ស
  • ពណ៌ខ្មៅ

Unique Service ផ្តល់ជូនសេវាល្អគ្មានគូប្រៀប ដើម្បី​បំពេញតាមចំណង់ចំណូលចិត្តរបស់អតិថិជនឲ្យបានក្នុងកម្រិតអតិបរមា ជាមួយ​កម្មវិធី Isuzu's Hearty Smile ជាសេវាកម្មមានគុណភាពស្តង់ដារ​លេខមួយនៅមុន​ពេលលក់ និងក្រោយពេលលក់ និងមានគ្រឿងបន្លាស់គ្រប់គ្រាន់ សេវាកម្មទាំងអស់នេះ ផ្តល់ជូនដោយអ្នកជំនាញទទួលបានបណ្តុះបណ្តាល និងមានគុណសម្បត្តិគ្រប់គ្រាន់ផ្នែកគ្រឿងម៉ាស៊ីន និងការថែទាំរថយន្ត Isuzu។

បន្ថែមលើនេះទៀត ក្រុមហ៊ុន ទ្រី ផេដ អ៊ីស៊ូហ្ស៊ុ សេល មានគោលបំណងប្រើប្រាស់​ទំព័រទំនាក់ទំនងអនឡាញ ដូចជា គេហទំព័រ៖ www.isuzucambodia-tis.com និងទំព័រ Facebook៖ Isuzu Cambodia ដើម្បីចែករំលែកព័ត៌មានពីក្រុមហ៊ុន អ៊ីស៊ូហ្ស៊ុ ទៅដល់ម្ចាស់យានយន្ត និងអតិថិជនគោលដៅបានយ៉ាងឆាប់រហ័ស។ ក្រុមហ៊ុន អ៊ីស៊ូហ្ស៊ុ សូមគោរពអញ្ជើញបងប្អូនដែលមានចំណាប់អារម្មណ៍​ក្នុងការ​បើកបរសាកល្បង និងទទួលយកបទពិសោធន៍សមត្ថភាពដ៏អស្ចារ្យនៃរថយន្ត “The New Isuzu MU-X”​ សូម​ចុះឈ្មោះតាមទំព័រនេះ អាចទទួលបានព័ត៌មាន និង​ព្រឹត្តការណ៍​នានាសម្រាប់ឱកាសឈ្នះរង្វាន់ ឬសូមទំនាក់ទំនងទៅកាន់អគារតាំងបង្ហាញរថយន្ត Isuzu ក្រុមហ៊ុន K (Cambodia) Co., Ltd., នៅភូមិក្បាលដំរី មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទូរសព្ទ 023 950 084 ចាប់ពីថ្ងៃទី 15 ខែមិថុនា ​នេះតទៅ។

/

/

/

/

ក្រុមហ៊ុន ទ្រី ផេដ អ៊ីស៊ូហ្ស៊ុ ខូអិលធីឌី គឺជាក្រុមហ៊ុនវិនិយោគរួមគ្នានៅក្នុងប្រទេសថៃ រវាងក្រុមហ៊ុន  Mitsubishi Corporation ជាក្រុមហ៊ុនពាណិជ្ជកម្មទូទៅដ៏ល្បី ឈ្មោះនៅទូទាំងពិភពលោក និងក្រុមហ៊ុន Isuzu Motors (ជប៉ុន) ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនម៉ាស៊ូត និង​រថយន្តដឹកទំនិញឈានមុខគេ។ អស់រយៈពេល 60 ឆ្នាំមកនេះ ក្រុមហ៊ុនបានកសាងនូវម៉ាក Isuzu ឲ្យក្លាយទៅជាម៉ាកមួយ​ដែលទទួលបានទំនុកចិត្តខ្លាំងបំផុតនៅក្នុងប្រទេសថៃ។ ក្រុមហ៊ុន មិនត្រឹមតែជាអ្នកឈានមុខគេក្នុងការផ្តួចផ្តើមគំនិតបង្កើតទីផ្សារនៅក្នុងប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកម្លាំងជម្រុញពី​ភាពជោគជ័យដ៏អស្ចារ្យនៃប្រភេទរថយន្តម៉ាក Isuzu នៅប្រទេសថៃ។ ជាមួយនឹងភាពជោគជ័យជាង 60 ឆ្នាំមកនេះ ធ្វើឲ្យក្រុមហ៊ុន ទ្រី ផេដ អ៊ីស៊ូហ្ស៊ុ សេល បន្តផ្តោត​ការយក​ចិត្តទុកដាក់ក្នុងការបង្កើតទំនុកចិត្តនៃម៉ាករថយន្ត Isuzu ឲ្យកាន់តែ “ល្អប្រសើរ” ថែមទៀត នៅក្នុងប្រទេសកម្ពុជា តាមរយៈទស្សនៈវិស័យដូចគ្នា ដែលបានអនុវត្តអស់រយៈពេលជាងប្រាំមួយទសវត្សមកហើយ “ផ្តល់ជូននូវភាពរីករាយ ភាពរីកចំរើនដល់អ្នកប្រើប្រាស់ និងសង្គមជាតិទាំងមូល ” ដើម្បីលើកកម្ពស់ទំនុកចិត្ត និងការពេញចិត្តសម្រាប់គ្រប់ម្ចាស់យានយន្តទាំងអស់នៅក្នុងប្រទេសកម្ពុជា។

********************************************************************

ការិយាល័យទំនាក់ទំនងសាធារណៈ

ក្រុមហ៊ុន ទ្រី ផេក អ៊ីស៊ូហ្ស៊ុ ខេមបូឌា ឯ.ក

ទូរសព្ទ៖ 02 141 7387

ដោយ ៖ គន្ធា