កូរ៉េខាងត្បូង ៖ បន្ទាប់ពីរញ្ជួយដីនៅ អ៊ូលសាន់ ពូសាន ព្យុះទីហ្វុង និងទឹកជំនន់កំពុង វាយប្រហារប្រទេសកូរ៉េ នៅតាមបណ្តាខេត្ត មួយចំនួននៅជាប់មាត់សមុទ្រ។
អ្នកសារព័ត៌មានជាច្រើនបានអំពាវនាវ សូមឲ្យបងប្អូន ពលករពលការនី និង ជនរួមជាតិខ្មែរ ដែល រស់នៅប្រទេសកូរ៉េ មេត្តាប្រុងប្រយ័ត្នខ្ពស់។ជាពិសេសអ្នកជាប់តំបន់មាត់សមុទ្រ និង តំបន់ដែលធ្លាប់កើតមហន្តរាយនេះ ។
គួរបញ្ជាក់ឲ្យដឹងថា ភ្លៀងនៅតែបន្តធ្លាក់ នៅភាគខាងត្បូងប្រទេសកូរ៉េ រីឯព្យុះទីហ្វុង ក៏បន្តបក់បោក ធ្វើអោយរលកទឹកសមុទ្រ មានកំពស់ខ្ពស់ ស្ថិតក្នុងភាពប្រកាសអាសន្ន ដែលបណ្ដាលឲ្យទឹកសមុទ្រ ហៀរជន់លិចមួយភាគធំនៃទីក្រុងពូសាន និងឃ្យង់ជូ។
គិតមកត្រឹមម៉ោង៥ ល្ងាច (ម៉ោងក្នុងតំបន់) ផ្ទះសម្បែង ផ្លូវថ្នល់ សំណង់អាគារធំៗ ចំណតឡានក្រុង ចំណតរថភ្លើង ជា ច្រើនកន្លែង ត្រូវបានកាត់ផ្ដាច់ និង ផ្អាកជាបណ្ដោះអាសន្នដោយ ទឹកជំនន់ ពីសមុទ្រ ដែលកំពុងលុកលុយទីក្រុង អ៊ូលសាន់(울산) ភាគខាងត្បូងប្រទេសកូរ៉េ ។រដ្ឋាភិបាល និង អាជ្ញាធរ កំពុង បញ្ជូន ភ្នាក់ងារជំនាញ ទៅសង្គ្រោះបន្ទាន់ យ៉ាង ដុតដៃដុតជើង។ នេះជា គ្រោះមហន្តរាយផ្ទួនៗដែលវាយប្រហារ ក្នុងឆ្នាំ ២០១៦នេះ ខណៈពេលនេះ សូមបងប្អូនពលករពលការនី មេត្តាប្រុងប្រយ័ត្ន ។
ជាចុងក្រោយសូមបងប្អូនអ្នកដែលនិយមលេងបណ្តាញសង្គម Facebook នាំគ្នាធ្វើឲ្យការចែករំលែកបន្តផង ដើម្បី Pray for korea ទាំងអស់គ្នា សូមអរគុណ ៕




ដោយ ៖ គន្ធា
ប្រភព ៖ ជីវិតលើទឹកដី កូរ៉េ We Cam-Share