ប្រព័ន្ធសាព័ត៌មានរុស្ស៊ីកាលពីថ្ងៃម្សិលមិញបា​នឲ្យដឹងថា ការផ្ទុះឃ្លាំងអាវុធនៅតំបន់Volga
សាធារណះរដ្ឋ Udmurtia របស់រុស៊្សីនៅតែកើតឡើងជាបន្តបន្ទាប់។ ចំនួនមនុស្សរងរបួស
បានកើនឡើងដល់ 75នាក់។

ការផ្ទុះនេះកើតឡើងដំបូងគឺនៅឃ្លាំងអាវុធរបស់ក្រសួងការពារជាតិនៅជិតភូមិ Pugachevo
នៅ Udmurtia
កាលពីថ្ងៃព្រហស្បតិ។



ការផ្ទុះនេះនៅតែកើតឡើងជាបន្តបន្ទាប់។

75 ត្រូវការជួយសង្គ្រោះសុខាភិបាល ដោយការហិចត្រូវខ្សែង ត្រូវរងគ្រោះថ្នាក់ដោយអំបែង
កញ្ចក់។




ក្រសួងសុខាភិបាលបានឲ្យដឹងថា មានមនុស្សចាស់២នាក់ស្លាប់ដោយជំងឺឈឺបេះដូបទាក់
ទងនឹងការផ្ទុះនេះ។



ឃ្លាំងអាវុធនេះមានទូរថភ្លើងចំនួនប្រហែល5000-10.000ទូដាក់គ្រប់ប្រភេទគ្រាប់ភ្លើង។


ការសើបអង្កេតអំពីមូលហេតុរបស់ការផ្ទុះនេះកំពុងត្រូវបានចាប់ដំណើរ។


គ្រាប់បែកមួយធ្លាក់នៅវាលស្រែជិតឃ្លាំងអាវុធនោះ។




មនុស្សចំនួន 3000នាក់ត្រូវចោលស្រុក។




ប្រភព៖ Ria, AP
ដោយ៖ មិនា