ការស្រាវជ្រាវថ្មីៗនេះ របស់សកលវិទ្យាល័យ Cornell University ប្រទេសអាមេរិចបានឲ្យ
ដឹងថា បរិភោគដីអាចជួយការពារក្រពេះពីជាតិពុល បាក់តេរី និងជំងឺមួយចំនួនទាក់ទង
នឹងគ្រឿងរំលាយអាហារ។

ដើម្បីពិនិត្យនូវផលប្រយោធន៍ពីការបរិភោគដី អ្នកស្រាវជ្រាវបានធ្វើការវិភាគលើរបាយ
ការណ៍នានាអំពីទម្លាប់បរិភោគដីនៅលើពិភពលោករបស់វេជ្ជបណ្តិត អ្នករុករក នរវិទូ...
ដែលជារបាយការនិយាយដោយលំអិតអំពីករណីមនុស្សត្រូវបរិភោគដី និងអំពីប្រភេទ
មនុស្សណាជាអ្នកបរិភោគ។ ក្រោយមក ប្រៀបធៀប និងធ្វើអត្ថាធិប្បាយក្នុងករណី
នីមួយៗ
តាមរបាយការណ៍មួយចំនួន ទម្លាប់បរិភោគដីនេះ នៅតែកើតឡើង ទោះបីជាស្បៀង
អាហារមិនខ្វះ។ ទម្លាប់បរិភោគដីនេះ ភាគច្រើនកើតឡើងនៅក្រុមស្រ្តីមានផ្ទៃពោះ
ដំណាក់កាលដើម និងនៅយុវជនយុវនារី ដែលជាក្រុមមនុស្សងាយស្រួលឆ្លងជំងឺ
និងបាក់តេរីមេរោក។ មនុស្សដែលមានបញ្ហាអំពីក្រពេះក៏ច្រើនតែបរិភោគដីដែរ។
ចំណុចនេះបានបញ្ជាក់ថា នៅរយះពេលណាដែលមនុស្សអាចត្រូវឆ្លងជំងឺ គេច្រើន
តែមាននិន្នាការ ឆ្ពោះទៅរកប្រភេទម្ហូបអាចជួយបង្កើននូវភាពស៊ាំននឹងមេរោគ។
តាមអ្នកស្រាវជ្រាវ អ្នកបរិភោគដី ច្រើនតែយកដីនៅកន្លែងយ៉ាងជ្រៅ ដូច្នេះ មិនរង
ឥទ្ធិពលពីជាតិខ្វក់ និងបណ្តាជំងឺឆ្លង។ ហើយ គេបរិភោគដី គឺគ្រាន់តែបរិភោគបន្តិច
បន្តួច ដែលមិនមែនជាបរិភោគដើម្បីឲ្យឆ្អែតពោះទេ។ អ្នកស្រាវជ្រាវក៏បាននិយាយថា
ត្រូវមានការស្រាវជ្រាវបន្ថែមទៀតដើម្បីកំណត់បានផលប្រយោធន៍ ក៏ដូចជាមូលហេតុ
ច្បាស់លាស់ របស់ការបរិភោគដីនេះ។