គណៈមេធាវីស៊េប៊ី និងគណៈមេធាវីរដ្ឋធានីប៊ែលក្រាដ បានប្រកាសគម្រោងធ្វើបាតុកម្មមួយរយៈពេល ១​សប្ដាហ៍ពេញ ដោយចាប់ផ្ដើមពីថ្ងៃទី ៣០ ខែកក្កដានេះទៅ ដើម្បីឆ្លើយតបនឹងការសម្លាប់មេធាវីការពាររឿងក្ដីឧក្រិដ្ឋក្មដ៏លេចធ្លោមួយរូបឈ្មោះ Dragoslav Miše Ognjanović។

មេធាវីដ៏ជំនាញលោក Ognjanovic បម្រើការឱ្យក្រុមការពារក្ដីឧក្រិដ្ឋកម្មសង្រ្គាមនៃអតីតមេដឹកនាំស៊េប៊ីគឺលោក Slobodan Milosevic កាលពីដើមទសវត្សរ៍ ឆ្នាំ ២០០០។ មេដឹកនាំរូបនោះ ក៏មានការជាប់ពាក់ព័ន្ធនឹងរឿងក្ដីព្រហ្មទណ្ឌ ដែលគ្រោងទុកជាមុនធំៗជាច្រើនករណីផងដែរ។ មេធាវីរូបនោះ ត្រូវបានបាញ់សម្លាប់នៅផ្ទះល្វែងរបស់លោកនាទីក្រុងប៊ែលក្រាដ កាលពីថ្ងៃសៅរ៍។

/

របាយការណ៍មួយបានឱ្យដឹងថា៖” ការប្រល័យជីវិតនេះ  គឺជាស៊េរីចុងក្រោយនៃការវាយប្រហារលើមេធាវី ខណៈរឿងក្ដីនៃការសម្លាប់អ្នកច្បាប់ទាំងនោះភាគច្រើន ពុំត្រូវបានដោះស្រាយផ្ដល់យុត្ដិធម៌នោះទេ”។ របាយការណ៍ដដែល បានបន្ថែមថា៖”គណៈមេធាវីទាំងពីរ នឹងដាក់ការគាបសង្កត់បន្ទាន់ចំពោះក្រុមអាជ្ញាធររដ្ឋ ដើម្បីឱ្យស្រាវជ្រាវវែកមុខជនដៃដល់ ដែលប្រព្រឹត្ដបទល្មើសនេះឱ្យមកទទួលទោស”។

របាយការណ៍ខាងលើក៏បានបញ្ជាក់ផងដែរថា បណ្ដាគណៈមេធាវីនឹងផ្ដល់ប្រាក់រង្វាន់ ដល់បុគ្គលណាម្នាក់ ដែលអាចផ្ដល់ព័ត៌មានគួរទុកចិត្ដបាន ដែលនឹងឈានទៅរកការដាក់ពិរុទ្ធប្រឆាំងនឹងឧក្រិដ្ឋជន ដែលប្រព្រឹត្ដបទល្មើសមនុស្សឃាតនេះ៕

 

/

ប្រែសម្រួល​ ៖ សារ៉ាត 

ប្រភព ៖ Jurist