អង្គការសុខាភិបាលអន្តរជាតិ (WHO) បានរាយការណ៍ថា នៅតែមិនទាន់​ដឹងពីប្រភព​របស់​
ជំងឺថ្មីនេះទេ។

ការកើនឡើងជាគំហុកនូវចំនួនអ្នកឆ្លង នៅក្នុងការរាតត្បាត​មេរោគអតិសុខុមប្រាណ​(E.coli)​
ដែលរហូតមកដល់នឹង ពេលនេះ បានសម្លាប់មនុស្ស 18នាក់។ការផ្ទុះឡើងនូវមេរោគ ដែល
បានផ្តុំ នៅក្រុងហែមប៊ើក ភាគខាងជើងអាល្លឺម៉ង់ បានធ្វើឲ្យមនុស្សជាង1800នាក់ ធ្លាក់ខ្លួន​
ឈឺនៅក្នុងប្រទេសចំនួន៨ នៅអឺរ៉ុប។ក្នុងនោះ នៅប្រទេសអាល្លឺម៉ង់ ចំនួនមនុស្សកើតជំងឺគឺ
1700 នាក់ ហើយចំនួនមនុស្សស្លាប់ គឺ 17នាក់ បាននាំឲ្យមានជម្លោះ​ជាអន្តរជាតិ​ជុំវិញ​ប្រភព​
នៃការពុល។
ក្រុមមន្រ្តីសហភាពអឺរ៉ុប បាននិយាយថា ករណីបីត្រូវបានរាយការណ៍នៅអាមេរិក ដោយ
បន្ថែមថា ការឆ្លងភាគច្រើនបំផុត ដែលគេរាយការណ៍នៅខាងអាល្លឺម៉ង់គឺជាពលរដ្ឋអាល្លឺម៉ង់
ឬអ្នកដែលបានទៅប្រទេសនេះថ្មីៗនេះ។វិទ្យាស្ថាន រូប៊ឺត គុច (RKI) ជាទីភ្នាក់ងារគ្រប់គ្រង
ជំងឺអាល្លឺម៉ង់ បានរាយការណ៍កាលពីថ្ងៃពុធថា បាក់តេរី E.coli ថ្មី 365 ករណី​ដែល​ 1/4នៃ​
បាក់តេរីនេះបង្ហាញ រោគសញ្ញាបំផ្លាញគ្រាប់ឈាមក្រហម និងឈឺក្រលៀន (HUS) ជាជំងឺ​
គំរាមកំហែងដល់ជីវិតដែលហៅថា មេរោគអតិសុខុមប្រាណបង្កើតជាតិពុល(STEC)។

ដំបូងអាជ្ញាធរអាល្លឺម៉ង់បានបញ្ជាក់អត្តសញ្ញាណលើត្រសក់ដែលគេនាំចូលពីអេស្បាញថា
ទំនងជាប្រភពនៃការឆ្លងនៃជំងឺនេះ។ប៉ុន្តែកាលពីថ្ងៃពុធ អេស្ប៉ាញកំពុងពិចារណាប្តឹង៕