ក្រុមហ៊ុនជំនួញគ្រឿងបន្លាស់ទូរស័ព្ទ ETradeSupply ទើបតែបានធ្វើការណែនាំនូវខ្សែវីដេអូមួយដែលនៅក្នុងដៃជាសំបកផ្នែកខាងក្រោយរបស់iPhone 5។
ផលិតផលថ្មីនេះមើលទៅហាក់ដូចជា ដូចទាំងស្រុងទៅនឹងព័ត៌មានចចាមអារ៉ាមដែលបានបង្ហាញកាលពីពេលថ្មីៗនេះ ជាមួយនឹងការរចនាម៉ូតថ្មីទាំងស្រុង។ គ្រោងឆ្អឹងរបស់វាធ្វើឡើងពីលោហធាតុដែកមួយផ្ទាំង តែនៅផ្នែកខាងលើ និងខាងក្រោមមានបន្ថែមនូវបន្ទះកញ្ចក់ភ្លឺរលោង។ ទទឹងរបស់ iPhone 5 មានប្រវែងប្រហាក់ប្រហែលនឹង iPhone 4S ប៉ុន្តែបណ្តោយវិញគឺវែងជាង iPhone 4S។ក្រៅពីនេះ វាបានផ្លាស់ប្តូរStandard Sim ថ្មីដែលមានទំហំតូចជាង microSim សព្វថ្ងៃនេះទៀត។

Clip រចនាម៉ូតស៊េរីថ្មីរបស់ iPhone 5
តាមរយះវីដេអូខាងលើនេះ អ្នកអាចឃើញនូវការផ្លាស់ប្តូរថ្មីដូចជា អេក្រង់ធំជាងមុន(ប្រហែលជា4 inch) រន្ធសាកថ្មតូចជាងប្រភេទ30-Cell សព្វថ្ងៃ កន្លែងសំរាប់ដោតកាសស្តាប់ចំរៀងស្ថិតនៅផ្នែកខាងក្រោមវិញ អំពូល flash LEDស្ថិតនៅឆ្ងាយពីCamera ជាងស៊េរីមុន...។
កាលសប្តាហ៍មុន Camnewsក៏បានចុះផ្សាយរួចមកហើយអត្ថបទស្តីពីក្រុមហ៊ុនជួសជុលអេឡិចត្រូនិចUbreakifix ដែលបានធ្វើការណែនាំពីរូបភាពរបស់iPhone 5 គឺដូចទៅនឹងអ្វីដែលETradeSupplyបង្ហាញនៅពេលនេះអញ្ចឹង៕
ដោយ៖ និស្ស័យប្រភព៖ K14