Holoportation គឺជាការរួមផ្សំរវាងការផ្លាស់ទីភ្លាមៗ និង hologram។ បច្ចេកវិទ្យានេះ អនុញ្ញាតឱ្យលោកអ្នក មានមុខនៅក្នុងទីតាំងពីរកន្លែងក្នុងពេលតែមួយ! ឬប្រហាក់ប្រហែលនេះ។

បច្ចេកវិទ្យាដែលរួមផ្សំរវាង hologram និងការផ្លាស់ទីភ្លាមៗ (teleportation) ដែលមានឈ្មោះថា Holoportation នេះ នឹងជួយឱ្យអ្នកអាចផ្លាស់ទីរវាងទីតាំងចំនួនពីរក្នុងពេលតែមួយ។ រូបភាព hologram របស់អ្នកនឹងអាចជួបមុខ និយាយគ្នាជាមួយមនុស្សដែលនៅចំពោះមុខ គ្រាន់តែថា អ្នកមិនអាចចាប់ដៃ ឱប ឬទះដៃគេបាន។
នៅក្នុងវីដេអូខាងក្រោមរបស់ Microsoft Research អតីតអ្នកគ្រប់គ្រងផ្នែកស្រាវជ្រាវ Shahram Izadi បានសំដែងអំពីវិធីដំណើរការរបស់ holoportation។ បច្ចេកវិទ្យាចាប់យករូបភាព 3D គឺជាបច្ចេកវិទ្យាស្នូល ហើយដើម្បីធ្វើបានបែបនេះ គេត្រូវប្រើកាមេរ៉ា 3D ដែលមានសមត្ថភាពអាចចាប់យករូបភាពច្រើនចំនុចផ្សេងៗគ្នា។ ទិន្នន័យទាំងអស់នឹងត្រូវបានភ្ជាប់ជាមួយគ្នាដើម្បីបង្កើតបានជារូបភាពស្រមោលបណ្ដោះអាសន្នរបស់មនុស្សពិតប្រាកដ។

បណ្ដាកាមេរ៉ាខាងលើសុទ្ធតែត្រូវបានបំពាក់ដោយប្រព័ន្ធដែលអាចមើលឃើញការផ្លាស់ទីរបស់រូបភាព ហើយវានឹងបង្កើតបានជារូបភាព ការផ្លាស់ទីរបស់រូបភាព ហើយវានឹងបង្កើតបានជារូបភាព 3D ក្នុងពេលតែមួយនៅក្នុងពិភពពិតនៃអ្វីដែលវាកំពុងថត។
អ្នកប្រើប្រាស់នឹងត្រូវពាក់វ៉ែនតា hololens ដើម្បីអាចប្រឈមមុខជាមួយនឹងស្រមោលរបស់មនុស្សដែលនៅឆ្ងាយ។
បច្ចេកវិទ្យានេះអាចប្រើបាននៅគ្រប់កន្លែង ហើយដូច្នេះ អ្នកប្រើប្រាស់អាចជជែកគ្នាលេងជាមួយនឹងស្រមោលរបស់អ្នកដទៃ ដូចទៅនឹងការជជែកជាមួយមនុស្សពិត។
ជម្រើសមួយផ្សេងទៀតរបស់ប្រព័ន្ធនេះនោះគឺ សមត្ថភាពថតវីដេអូ និងបញ្ចាំងឡើងវិញ។ អ្នកអាចបញ្ចាំងឡើងវិញនូវបណ្ដា hologram ដែលបានថត ដូចទៅនឹងការបញ្ចាំងភាពយន្ត។
នោះគឺជាគោលដៅដំបូងនៅពេលលោក Izadi បង្កើតបានប្រព័ន្ធ។ មិនយូរប៉ុន្មានទៀតនោះទេ គេនឹងអាច “holoport” គ្រប់ទីកន្លែង គ្រប់ពេលវេលា និងទៅកាន់មនុស្សរាល់គ្នា។
នេះអាចជាអនាគតរបស់វិស័យបច្ចេកវិទ្យាទំនាក់ទំនង។
ប្រែសម្រួល ៖ តារាប្រភព ៖ dailymail