សហរដ្ឋអាមេរិច: យោងតាមគេហទំព័រព័ត៌មានBBC បាននិយាយថាមានបងប្អូនភ្លោះដែលកើត
ពីផ្ទៃម្តាយ មិនមានការទំនាក់ទំនងគ្នា ក្នុងការនិយាយស្តី រកគ្នាអស់រយះពេលជាង92ឆ្នាំមកហើយ។
បងប្អូនភ្លោះមួយគូរនេះមានឈ្មោះថា Julian និង Adrian Riester ចំនែកឯឈ្មោះពិតបា្រកដនោះគឺ
Jerome and Irving រស់នៅរដ្ឋ Florida ពួកគាត់ទំាងពីរបានទៅសាលារៀន ធើ្វដំនើរកំសាន្ត និងចូលក្នុងក្រុមសិទ្ធមនុស្សចាស់ជាមួយគ្នា តែនៅតែមិនដែរបាននិយាយទល់មុខគ្នាដដែល។ នៅឆ្នាំ2008កូនភ្លោះមួយគូរនេះបានផ្លាស់ប្តូរលំនៅស្ថានមកទីក្រុង New York ដោយបានស្នាក់នៅក្នុង សាកលវិទ្យាល័យ St Bonaventure ក្នុងបន្ទប់ផេ្សងគ្នាដោយដាក់ខ្សែទូរស័ព្ទសំរាប់
ទំនាក់ទំនងគ្នាទៅវិញ។ លោកTom Missel បាននិយាយថា វាពិតជាមិនគួរអោយជើៀថា ពួកគេនៅតែធើ្វបែបនេះទោះបីជាជីវិតពួកគេជិតបានបញ្ចប់ទៅហើយ។
ចំនែកឯលោក Michael Riester បានមានប្រាប់ទៅ កាសែត Buffalo Newsថាគាត់ទំាងពីរបាន
កើតក្នុងផ្ទៃតែមួយ ថៃ្ងតែមួយ ឈាមម្តាយតែមួយហេតុអី្វពួកគាត់មានគំនិតបែបនេះ ប្រការបែបនេះមើលទៅហាក់ដូចជាអត្មានិយមបំផុត។

គូសបញ្ជាក់ថាទោះបីជាមានការនិយាយបែបណាពីមជ្ឍដា្ឋនជុំវិញពួកគាត់ទំាងពីរនាក់យ៉ាងណា
ក៏ដោយ ក៏ពួកគាត់នៅតែមិននិយាយរកគ្នាដដែល។