តារាបរទេស ៖ បើតាមការអោយដឹងពីគេហទំព័រកំសាន្តបរទេស បានអោយដឹងថា​ កាលពីយប់មិញនេះ Lady Gaga បានសម្តែងបទថ្មីរបស់នាង ដែលជាស្នាដៃនិពន្ធរបស់នាងផ្ទាល់ ក្នុងគោលបំណងផ្ញើជាពិសេសដល់ម្ចាស់ក្សត្រី Diana ដែលបទចម្រៀងនោះមានចំណងជើងថា  Princess D.IE ។

width=489

គួរបញ្ជាក់ផងដែរថា ការសម្តែងមួយនោះត្រូវបានធ្វើឡើងនៅឯពហុកីឡាដ្ឋាន Twickenham នាទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ខណៈពេលដែលមានអ្នកគាំទ្ររបស់នាង បានចូលរួមដល់ទៅជាង ៥០០០ នាក់ឯណោះ។

លើសពីនេះទៅទៀត ស្របពេលដែលមានទស្សនិកជន ក៏ដូចជាអ្នកគាំទ្របានចួលរួមយ៉ាងច្រើនកុះករនោះ Lady Gaga  ក៏បានបញ្ជាក់បន្ថែមផងដែរថា ៖ នាងពិតជាមានអារម្មណ៍រំភើប  ក៏ដូចជារន្ធត់មែនទែន។ គួររំឮកផងដែរថា ការសម្តែងរបស់ Lady Gaga នៅក្នុងរាត្រីនោះ  គឺផ្តោតសំខាន់ទៅលើការឧទ្ទិសដល់ម្ចាស់ក្សត្រី Diana ស្របពេលដែលម្ចាស់ក្សត្រីផ្ទាល់បានចូលទីវង្គត កាលពីឆ្នាំ ១៩៩៧ ដោយសារឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង៕

ដោយ​ ៖ ពិសីប្រភព ៖ gigwise