ព័ត៌មានពីបណ្តាញ Internet បានលេចឡើងថា Microsoft កំពុងរៀបចំខ្លួនដើម្បីទិញ
ផ្នែកទូរស័ព្ទចល័ត​របស់ ក្រុមហ៊ុនទូរស័ព្ទធំបំផុតលើពិភពលោកតំលៃ3000កោដិUSD។

ចាប់តាំងពីពេលដែលអតីតប្រធាន Microsoft លោក Stephen Elop បានចូលធ្វើការឲ្យ
Nokia គេចាប់ផ្តើមឫនូវពាក្យចចាមអារាមថា ក្រុមហ៊ុនផលិតទូរស័ព្ទនេះនឹងប្រើប្រព័ន្ធ
ដំណើរការ Windows Phone។ មនុស្សភាគច្រើន មិនមានការជឿជាក់អ្វីសោះ ក៏ប៉ុន្តែ​
ទីបំផុតវាក៏បានកើតឡើងពិតមែន។ ដូច្នេះ ការគួរផ្សំនេះ បានធ្វើឲ្យពាក្យចចាមអារាម
ផ្សេងៗ​ទៀតត្រូវលេចឡើង ថា Microsoft នឹងទិញ Nokia ទាំងស្រុង ឬគ្រាន់តែទិញផ្នែក
មួយ។

នៅលើគេហទំព័រ Twitter របស់ខ្លួន លោក Eldar Murtazin ដែលជាអ្នកមានព័ត៌មាន
ច្រើនជាងគេអំពី Nokia បានឲ្យដឹងថា ក្រុមហ៊ុនអាមេរិចនេះ (Microsoft) អាចនឹងទិញ
ផ្នែកទូរស័ព្ទចល័តរបស់ Nokia ក្នុងតំលៃ 3000 កោដិUSD។ ក្រុមអ្នកវិភាគបានឲ្យដឹងថា
ប្រសិនបើពាក្យ​ចចាមអារាមនេះគឺជាការពិតមែន វានឹងជាសកម្មភាពដ៏ឆ្លាតវៃរបស់
ក្រុមហ៊ុនយ៉ាងធំសម្បើមទាំងពីរនេះ ដើម្បីអនុវត្តនូវផែនការកាន់កាប់ទីផ្សារទូរស័ព្ទ។
ប៉ុន្តែ ក្រោយពីពាក្យចចាមអារាម លេចឡើ Nokia ក៏បានច្រានចោល ហើយនិយាយថា ព័ត៌មានេះមិនមានមូលដ្ឋានអ្វិសោះ។ បច្ចុប្បន្ន Nokia កំពុងជាប់នឹងវិបត្តិក្នុងការប្រកួត​
ជាមួយនឹងគូប្រណាំងពិសេសគឺ Apple។ ផ្លែប៉ោម ដណ្តើមបានប្រៀបជាង Nokia
នៅដើមឆ្នាំ2011​នេះ នូវប្រាក់ចំណូល​ដោយមានទូរស័ព្ទ iPhone ចំនួន 18,7លានគ្រឿង
ត្រូវលក់ចេញ ទោះបីជាតំលៃរបស់ iPhoneថ្លៃជាង 5ដងបើធៀបនឹងតំលៃមធ្យមរបស់
smartphone Nokia ហើយខ្ពស់ជាង 10ដងបើធៀបនឹងតំលៃរបស់ ទូរស័ព្ទធម្មតា៕