ពិតជារឿងមួយ ដែលស្រៀវពោះ មានគ្រោះថ្នាក់ណាស់ នៅពេលដែល ឈរជិះលើដំបូលរថយន្តក្នុងពេលដែលកំពុងបើកបរ មានល្បឿនយ៉ាងលឿន ដែលប្រហែសតែបន្តិច អាចនឹងធ្លាក់ចុះពីរថយន្ត និងអាចជួបគ្រោះថ្នាក់ ដល់អាយុជីវិតថែមទៀតផង។
នៅក្នុងវីដេអូខ្លីខាងក្រោមនេះ បានបង្ហាញឲ្យឃើញថា មានបុរសម្នាក់ដែលស្លៀកតែខោស្លីប តែប៉ុណ្ណោះ បានខិតខំឡើងឈរលើដំបូលរថយន្ត ក្នុងពេលដែលវាកំពុងតែមានល្បឿនយ៉ាងលឿន នៅចំពោះមុខ ការទះដៃអបអរសាទរ ពីមនុស្សជាច្រើននាក់។ អ្វីដែលចង់និយាយនៅត្រង់នេះ គឺបុរសស្លៀកខោលីអូពណ៌ក្រហមនេះ បានសម្តែងសមត្ថភាពបណ្តើរ បើកឡានបណ្តើរ ក្នុងពេលដែលនៅកៅអីខាងក្រោយ នៃរថយន្តមានមនុស្សកំពុងតែអង្គុយផងដែរ។
ទស្សនាវីដេអូខ្លី ខាងក្រោមនេះ ទាំងអស់គ្នា ៖
នេះគឺជាល្បែងលេង ដ៏មានគ្រោះថ្នាក់មួយ ដែលប្រិយមិត្តទាំងអស់ មិនត្រូវយកតម្រាប់តាមឡើយ៕
ទស្សនាវីដេអូ បែបប្លែកៗ កំប្លែង គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលាវីដេអូ៖ youtube