ថ្មីៗនេះមានមនុស្សមិនស្គាល់អត្តសញ្ញាណម្នាក់ បានផ្ញើTechBlog នូវemail មួយជាមួយនឹងរូបភាពនិងព័ត៌មានពីsmartphone ជិតមកដល់របស់Sony។
ម៉ាស៊ីននេះមានឈ្មោះថាST21i ជាមួយនឹងអេក្រង់3,2 (320 x 480) CPU Qualcomm 800MHz, GPU Adreno 200 និង RAM 512MB។ ម៉ាស៊ីនត្រូវបានគេបំពាក់ជាស្រេចនូវប្រព័ន្ធប្រតិបត្តិការ Android 4.0.3 Ice Cream Sanwich។
បើក្រលេកមើលទៅរូបសណ្ឋានយើងអាចស្មានបានថាវាជាប្រភេទsmartphone តំលៃថោករបស់Sony។ បើនិយាយពីការរាចនាST21i មានរាងធំ ហើយក្រាស់ ដូចម៉ាស៊ីន XPERIA S, P, U, ដែលទើបតែបានចេញលក់ថ្មីៗនេះ។ សព្វថ្ងៃមិនទាន់មានព័ត៌មានពីតំលៃនិងថ្ងៃចេញលក់របស់ផលិតផលនេះទេ។ រូបសណ្ឋានរបស់Sony XPERIA ST21i៖
- អេក្រង់: LCD 3,2 (320 x 480)គ្មានបំពាក់Bravia Engine
- CPU: Qualcomm, 800MHz
- GPU: Adreno 200
- RAM: 512MB
- ម៉ាស៊ីនថត: 3 megapixel, គ្មាន flash LED
- ថតវីដេអូ: 640 × 480
- ថ្ម: 1460mAh
- ប្រព័ន្ធប្រតិបត្តិការ: Android 4.0.3 Ice Cream Sandwich
-
- ដោយ៖ និស្ស័យប្រភព៖ tte