នាងឃែតយ៉ា កូរ៉េន (Katya Koren) ស្ត្រីមូស្ល៊ីម ជនជាតិអ៊ុយក្រែនអាយុ 19ឆ្នាំ ត្រូវ
ក្រុមជនល្មើសគប់ដុំថ្មបណ្តាលឱ្យស្លាប់បាត់បង់ជីវិត ដោយសាកសពរបស់នាងគេ
ប្រទះឃើញនៅក្នុងទីក្រុងមីយ៉ា ក្បែរផ្ទះរបស់នាង ។
ប្រកួតបវរកញ្ញារបស់ស្ត្រីមូស្ល៊ីម
មិត្តភក្តិរបស់នាងបញ្ជាក់ឲ្យដឹងថា ហេតុការណ៍ដ៏តក់ស្លុតដែលកើតទៅលើនាង ព្រោះនាងជាមនុស្សចូលចិត្តស្លៀកពាក់ទាន់សម័យ និងចូលរួមប្រកួតបវរកញ្ញា
ទទួលបានលំដាប់ទី 7 នៅក្នុងប្រទេស។
នាង Katya Koren
តាមរបាយការណ៍បង្ហាញថា ស្ថានភាពលើរាងកាយដ៏ខ្ទាំខ្ទេចរបស់នាង Katya ដែលប្រទះឃើញក្នុងព្រៃក្រោយពីបាត់ខ្លួនមួយសបា្តហ៍។ សមត្ថកិច្ចប៉ូលិសបានបើករឿងក្តីស៊ើបអង្កេតហើយ និងកំពុងសង្ស័យទៅលើយុវវ័យមូស្ល៊ីមចំនួន៣នាក់។ ជនសង្ស័យ
ម្នាក់ឈ្មោះ Bihal Gaziev អាយុ 16 ឆ្នាំក៏ត្រូវចាប់ខ្លួន ហើយបានអះអាងថា Katya គួរទទួល
ទោសដល់ស្លាប់បាត់បង់ជីវិត ព្រោះល្មើសនឹងប្រពៃណីទំនៀមទម្លាប់ Shariaរបស់ច្បាប់
អ៊ិស្លាម និងពួកគេគ្មានការសោកស្តាយ ណាមួយទាក់ទិននឹងការស្លាប់របស់នាងទេ ។
កន្លែងរកឃើញសាកសពនាងKatya Koren
ប្រភព៖ The Mail
ដោយ៖ មិនា