ថ្មីៗនេះមានយុវជនអាយុ 17 ឆ្នាំម្នាក់ដោយសារតែចង់បានផលិតផល iPad 2 ពេក ហើយ
គ្មានថវិការដើម្បីទិញ ក៏បានសំរេចចិត្តលក់ក្រលៀន មួយចំហៀងរបស់ខ្លួនដើម្បីយកប្រាក់
ទៅទិញ iPad 2 ។

បើតាមប្រភពពត៌មានរបស់ក្រុងសៀងហៃ ថ្ងៃនេះបានអោយដឹងថា យុវជនវ័យ 17ឆ្នាំរូប
នោះមានទីលំនៅក្នុងខេត្ត Anhui មាននាមត្រកូលដើម Zheng បានសំរេចចិត្តលក់ក្រលៀន
មួយចំហៀងរបស់ខ្លួនក្នុងតំលៃប្រមាណជា បីពាន់ ដុល្លាដើម្បីយកប្រាក់នោះទៅទិញ
ឧបករណ៍ ដែលកំពុងពេញនិយមទាន់សម័យនៅលើទីផ្សាររបស់ Apple គឺ iPad 2 ។ ប៉ុន្តែ
យុវជនរូបនោះមានសុខភាពកាន់តែខ្សោយទៅៗ ថែមទាំងបានបង្ហាញពីអារម្មណ៍សោក
ស្តាយយ៉ាងខ្លាំងចំពោះការសំរេចចិត្តលក់ក្រលៀននេះ ។ យុវជនរូបនោះបានបន្ថែមថា
រូបគេចង់ទិញ iPad 2 មួយគ្រឿងតែដោយគេខ្វះលទ្ធភាព ក៏មានឈ្មួញកណ្តាលម្នាក់តាម
Internet បាននិយាយថានឹងជួយរូបគេអោយលក់ក្រលៀនមួយចំហៀងរបស់ខ្លួនបានក្នុង
តំលៃ បីពាន់ដុល្លា ។ យុវជនរូបនោះបានសំរេចចិត្តលក់ក្រលៀនរបស់ខ្លួននៅចុងខែ
មេសា ហើយបានទៅធ្វើការវះកាត់នៅឯមន្ទីរពេទ្យមួយដែលមិនសូវមានបច្ចេកទេសត្រឹម
ត្រូវ និងមានឧបករណ៍គ្រប់គ្រាន់ឡើយ ។
នៅពេលដែលឃើញកូនត្រលប់មកផ្ទះវិញដោយមាន ឧបករណ៍ iPad 2 នៅក្នុងដៃផងនោះ
ស្រ្តីជាម្តាយបានសួររកហេតុផលនៃប្រភពឧបករណ៍ iPad 2 នេះភ្លាម ។ លុះបានដឹងពីមូល
ហេតុហើយស្រ្តីជាម្តាយក៏បានធ្វើការប្តឹងទៅសមត្ថកិច្ចតែម្តង ។ ចំពោះគ្រូពេទ្យដែលបាន
ធ្វើការវះកាត់នោះត្រូវបានគេដឹងថាគ្មានជំនាញផ្នែកវះកាត់នោះទេ ។
បច្ចុប្បន្នក្រុមគ្រួសាររបស់យុវជននោះមិនមានការស្តីបន្ទោសអ្វីទៅលើរូបគេឡើយ ។ គ្រប់
កិច្ចការកំពុងតែស្ថិតនៅក្រោមការស៊ើបង្កេតរបស់ក្រុមប៉ូលីស ។ ចំពោះសាច់រឿងនេះត្រូវ
បានទូរទស្សន៍ SZTV យកទៅនិទាននិងចាក់ផ្សាយបន្ត ហើយចំពោះខែ្សរវីដេអូវិញ គឺបាន
បង្ហាញយ៉ាងច្បាស់អំពីស្នាមវះកាត់នោះ ៕
(ប្រភពពី DigitalTrends)
ដោយ៖ រដា្ឋ