កាលពីម្សិលមិញ ក្រុមបាល់ទាត់យក្សរបស់អង់គ្លេស បិសាចក្រហម Manchester Unitedទើបតែទិញបាន កីឡាកររបស់ Marouane Fellaini ពីក្រុម Everton ក្នុងតំលៃ ២៧,៥ លានផោន ។ ថ្ងៃនេះក៏ជាថ្ងៃបិទរដូវកាល នៃការទិញដូរកីឡាករហើយ ដូចនេះប្រសិនបើក្លឹបបាល់ទាត់នីមួយៗ ចង់ទិញឬចរចារកីឡាករទៀត គឹត្រូវរង់ចាំការបើកទ្វារម្តងទៀត ក្នុងខែ មករាឆ្នាំក្រោយ ។ តែក្នុងថ្ងៃចុងក្រោយនេះ ក្រុមបិសាចក្រហម ក៏ទិញបានកីឡាករថ្មីមួយបន្ថែមទៀតដែរ ។
យុវជនវ័យ ១៧ ឆ្នាំរបស់ក្រុម FC Zurich បានយល់ព្រមចុះកិច្ចសន្យា ផ្ទេរចូលក្លឹបបាល់ទាត់Manchester United ហើយក្នុងតំលៃ ៧០ ម៉ឺនផោន បន្ទាប់ពីធ្វើអោយ David Moyes ពេញចិត្តនិងថ្វីជើងដ៏ល្អរបស់ខ្លួន ក្នុងការប្រកួត FIFA Blue Stars Tournament កាលពីដើមឆ្នាំនេះ ។Saidy Janko គឺជាកីឡាករដែលកើតនៅ Switzerland ហើយឱពុកជាជនជាតិ ហ្សែមបៀរ និងម្តាយជាកូនកាត់ ស្វីស-អ៊ីតាលី និយាយថាគាត់ពិតជាសប្បាយចិត្តណាស់ ដែលគាត់មានឱកាសលេងអោយក្រុម Manchester United ។
Saidy Janko ជាកីឡាករចុងក្រោយបង្អស់ ដែលបានចុះកុងត្រាជាមួយ Manchester Unitedដែលមានដូចជា Fellaini, Guillermo Varela និង Zaha ៕
ដោយ ៖ កុសលប្រភព ៖ dailymail