ព័ត៌មានអន្តរជាតិ ៖ ជាការពិត ជាមួយនឹងសោកនាដកម្ម គ្រោះថ្នាក់ធម្មជាតិដ៏គួរអោយរន្ធត់និងអាក្រក់បំផុតក្នុងឆ្នាំនេះ ខ្យល់ព្យុះ ហាយ៉ាន់ នៅឯប្រទេសហ្វីលីពីន បានធ្វើអោយមនុស្សជាង ១ ម៉ឺននាក់បានស្លាប់បាត់បង់ជីវិត ខណៈរាប់លាននាក់ផ្សេងទៀត បាត់បង់ទីជម្រកដង្ហោយរកជំនួយសង្គ្រោះជាបន្ទាន់ ។
មិនថា ក្រុងតូច ឬ ធំ តំបន់ទីប្រជុំជនតូច ឬ ក៏ ធំ នោះទេ អោយតែចំគន្លងព្យុះកំណាចនេះវាយប្រហារកាត់នោះ ច្បាស់ណាស់ ច្បាស់ជាខ្ទេចគ្មានសល់នោះទេ តួយ៉ាងដូចជានៅតំបន់ភាគកណ្តាលប្រទេសនេះជាដើម រងនូវការខូចខាតហេដ្ឋារចនាសម្ព័ន្ធទាំងស្រុង ដោយសារតែកម្លាំងខ្បល់បោកបក់ដ៏មានឥទ្ធិពល ដែលមានល្បឿនដល់ទៅ ៣២០ គ.ម ក្នុងមួយម៉ោងយ៉ាងណាមិញ ទំព័រសារព័ត៌មានយើងខ្ញុំ កាលពីព្រឹកមិញនេះ បានចេញផ្សាយម្តងរួចមកហើយនូវបណ្តារូបភាព ស្តីពីទិដ្ឋភាពរួមនៅឯភូមិភាគកណ្តាលប្រទេសហ្វីលីពីន មុននឹងក្រោយមានការវាយប្រហារ ។ យ៉ាងណាមិញ ឆ្លៀតនៅក្នុងឱកាសនេះ ជាថ្មីម្តងទៀត ទំព័រយើងខ្ញុំ សូមបង្វែរអារម្មណ៍ទស្សនិកជនទាំងអស់គ្នា ងាកក្រឡេកមកមើលនូវបណ្តារូបភាពស្តីពី ទិដ្ឋភាពរួម ព្យុះកំណាច Haiyan ថតពីលើអាកាស ដោយអង្គការ ណាសា។ ខាងក្រោមជាបណ្តារូបភាព ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖






ប្រែសម្រួល ៖ កុសលប្រភព ៖ ស៊ិនហួរ