សកម្មភាពមិនសូវល្អនេះ បានកើតឡើងនៅផ្លូវក្រោមដី មុនពេលដែល Argentina និង Bosnia ចេញ បង្ហាញខ្លួននៅលើវាលស្មៅប្រកួត។ ពេលដែល Messi និងមិត្តរួមក្រុមបានធ្វើដំណើរចេញមក ដើម្បី បង្ហាញខ្លួនលើវាលស្មៅប្រកួត ក្មេងតូចម្នាក់ ដែលកំពុងតែតម្រង់ជួរ រង់ចាំចេញបង្ហាញខ្លួន ជាមួយនឹង ក្រុម Bosnia បានមកជិត Messi និងលើកដៃ ដើម្បីចាប់ដៃជាមួយ Messi។ ប៉ុន្តែកីឡាករកំពុងពាក់ អាវបាសេឡូណារូបនេះ មិនបានចាប់អារម្មណ៍ដល់ក្មេងតូចនោះ ហើយក៏បានដើរត្រង់ទៅកាន់អាជ្ញា កណ្តាល។

/

ទឹកមុខរបស់ក្មេងតូច បានបង្ហាញឲ្យឃើញច្បាស់ ពីភាពអស់សង្ឃឹម មុននឹងដើរចេញពីជួរ ព្រោះតែ កីឡាករក្នុងដួងចិត្ត របស់ខ្លួនបដិសេធ មិនចាប់ដៃជាមួយ។ ទន្ទឹមនឹងនោះគេហទំព័រ Yahoo Sports បានបញ្ចេញមតិឲ្យដឹងថា បើសិនជាអ្នកបានមកដល់ពហុកីឡាដ្ឋាន Maracana ពេលនេះ នោះអ្នក នឹងបានឃើញក្មេងប្រុសតូចម្នាក់ កំពុងតែឈរនៅត្រង់ជ្រុងងងឹតមួយ ជាមួយនឹងទឹកភ្នែកពេញថ្ពាល់។

សូមទស្សនាវីដេអូដូចខាងក្រោម៖

 

ប្រែសម្រួល៖ សិលាប្រភព៖ 24h