ព័ត៌មានបច្ចេកវិទ្យា  ៖  បើយោងតាមសេចក្តីរាយការណ៍  ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស កាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា ខ្លួនបានចេញផ្សាយនូវវីដេអូ  ស្តីអំពើបច្ចេកវិទ្យាថ្មី នោះគឺ វីដេអូអ្នកស្រាវជ្រាវបារាំង បញ្ជាមនុស្សយន្តបាន ដោយខួរក្បាលរបស់គាត់។

គួរបញ្ជាក់ផងដែរថាការបញ្ជាអោយរ៉ូប៉ូតមានចលនារស់រវើកទៅបាន បន្ទាប់ពីមានការបំលែងពីសញ្ញាណខួរក្បាលរបស់មនុស្ស  ជាមួយនឹងការពាក់នូវមួកអេឡិចត្រូនិច និង កម្មវិធីកំព្យូទ័រដោយធ្វើការភ្ជាប់ទៅនឹងរ៉ូប៉ូតផ្ទាល់តែម្តង។

width=470

លើសពីនេះទៅទៀត ប្រភពដដែលបន្ថែមថា វាគឺជាការពិសោធន៍ថ្មីមួយ ដែលត្រូវបានធ្វើនៅមន្ទីរពិសោធន៍  CRNS-AIST  Joint Robotics Laboratory  ដោយមានការសហការពីសំណាក់មជ្ឈមណ្ឌលស្រាវជា្រវវិទ្យាសាស្រ្តជាតិ  ប្រទេសបារាំង និង  វិទ្យាស្ថានសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តអេឡិចត្រូនិចប្រទេសជប៉ុន ដោយពួកគេបាននឹងកំពុងព្យាយាមតែបំលែងរលកសញ្ញាណខួរក្បាលអោយក្លាយទៅជាកាយវិការរ៉ូប៉ូត តាមរយៈការសម្លឹងមើលក៏ដូចជាផ្តោតសំខាន់ទៅលើកម្មវត្ថុអ្វីមួយពីសំណាក់ខួរក្បាលរបស់មនុស្ស។ជ្រាបកាន់តែច្បាស់ តាមដានទស្សនានូវវីដេអូខាងក្រោមនេះបន្តិចទៅ ៖

ដោយ ៖ រិទ្ធីប្រភព ៖ popsci