នារីជនជាតិឥណ្ឌាម្នាក់ ត្រូវបានចាក់សម្លាប់នៅលើដងផ្លូវ ក្រោយពីនាងបានបដិសេធមនោសញ្ចេតនារបស់ជនដៃដល់។/វីដេអូដែលថតបានសកម្មភាពនៅក្រុង New Delhi បានបង្ហាញថា Surender Singh អាយុ ៣៤ឆ្នាំ បានទាញ Karuna អាយុ ២២ឆ្នាំ នៅលើដងផ្លូវ ក្រោយមកប្រើកាំបិទចាក់ទៅលើនាងយ៉ាងតិច២០ដង។
មានមនុស្សជាច្រើនដើរកាត់ ប៉ុន្តែ ពួកគេ មានការភ័យខ្លាច ហើយអ្នកខ្លះបានរត់គេចខ្លួន។ មានតែមនុស្សពីរនាក់ប៉ុណ្ណោះដែលមានបំណងចូលទៅជួយ ប៉ុន្តែពួកគេមិនហ៊ានចូលទៅជីត ព្រោះឃើញជនដៃដល់កាន់កាំបិតនៅក្នុងដៃ។Esha Pandey ដែលជាមន្ដ្រីសមត្ថកិច្ចម្នាក់ បាននិយាយប្រាប់ទំព័រ BBC ថា “នារីរងគ្រោះត្រូវបានវាយប្រហារ នៅពេលកំពុងដើរជាមួយបងប្អូន នៅវេលាម៉ោងប្រហែល ៩ព្រឹក។ ជនដៃដល់ហាក់ដូចជាមានមនោសញ្ចេតនាជាមួយនាង ពេលពួកគេនៅជាអ្នកជិតខាង ប៉ុន្តែ ជនដៃដល់មានប្រពន្ធរួចហើយ ដូច្នេះ នារីរងគ្រោះមិនយកចិត្តទុក។”Surender Singh សារភាពថា ខ្លួនបានស្រឡាញ់ Karuna ជាងមួយឆ្នាំមកនេះ។ ដោយសារនាងបដិសេធជាច្រើនលើក ដូច្នេះ Surender Singh ក៏កើតគំនិតសម្លាប់នាង។Karuna មុននេះធា្លប់បានរាយការណ៍ប្រាប់នគរបាលដោយសារតែជនដៃដល់ចេះតែមករំខាន។ ក្រោយមក នគរបាលបានហៅអ្នកទាំងពីរមកសួរនាំ និងផ្សះផ្សា។

Karuna បានស្លាប់នៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីត្រូវបានវាយប្រហារ ចំណែក Singh បច្ចុប្បន្ន ត្រូវបានចោទប្រកាន់ពីបទសម្លាប់មនុស្ស។ប្រែសម្រួល ៖ តារាប្រភព ៖ NDTV‎/BBC