បុរសជនជាតិ រុស្សីម្នាក់អាយុ 35 ឆ្នាំ ចង់ធ្វើតេស្តពីភាពអំណត់របស់គាត់ដោយសុំអោយ
មិត្តរបស់គាត់ ចំណាយពេលពេញមួយប់ជួយកប់រូបគាត់។ គាត់ទាំងពីរនាក់បានជីករណ្តៅ មួយនៅក្នុងសួនច្បារ ហើយដាក់ ក្តារមឈូស ដែលមានបំពង់ខ្យល់ចេញមកក្រៅ។ បុរស់ ម្នាក់ដែលត្រូវកប់ចូលក្នុងមឈូស បានយកមកជាមួយនូវ ភួយ ដប់ទឹក ហើយនឹង ទូរស័ព្ទ
ដៃទៅមួយ។ បុរសដែលជាមិត្តភក្តិ បានប្រាប់ទៅកាន់ អ្នកស៊ើបអង្កេតថា គាត់បានគ្រប់ ក្តារនៅលើរណ្តៅនោះ ហើយបានចាក់ដីនៅជុំវិញក្តារកំរាសប្រមាណ 20 សង់ទីម៉ែត្រ ដើម្បីកុំអោយខ្យល់ចូល ហើយបន្ទាប់មកគាត់ក៏ត្រលប់ទៅផ្ទះវិញ ហើយបានទទួលទូរស័ព្ទរបស់ មិត្តគាត់ដែលនៅក្នុងមឈូស ថារូបគាត់សុខសប្បាយទេ។ លុះព្រឹកឡើងបុរស់ដែលជាមិត្ត បានទៅដល់រណ្តៅដែលកប់មឈូសនោះ ហើយក៏បានឃើញមិត្តរបស់គាត់បានស្លាប់ ។



អ្នកស៊ើបអង្កេតបានសន្និដ្ឋានថា ការស្លាប់របស់លោកគឺប្រហែលជាបណ្តាលមកពី ភ្លៀងកាលពីយប់នោះ ដែលបានធ្វើអោយរន្ធខ្យល់នោះស្ទះ ធ្វើអោយរូបលោកមិន
មានខ្យល់ដកដង្ហើម ហើយក៏ស្លាប់ទៅ។

បុរសដែលស្លាប់នេះ ត្រូវបានគេស្គាល់ថាជាអ្នក សរសេរកម្មវិធីកុំព្យូទ័រ (Computer Programmer) ហើយមាន កូនតូចមួយ ហើយការដែលនាំអោយរូបលោក ធ្វើការកប់ខ្លួនឯងនៅក្នុងមឈូស ទាំងរស់យ៉ាងដូច្នេះគឺ ប្រហែលមកពីអាន ឬមើលអត្តបទទាក់ទង់ទៅនឹងការ កប់ខ្លួនឯង នៅក្នុងមឈូសទាំងរស់ ហើយព្យាយាម ធ្វើតាម។