កំពង់ចាម ៖ យុវជន ២នាក់ បងប្អូនបាន ស្លាប់ និងរងរបួសធ្ងន់ បន្ទាប់ពីពួកគេត្រូវ បានក្រុមក្មេងស្ទាវមួយក្រុមទៀត មួយ ចាក់នឹងកាំបិតចុងស្រួច ខណៈដែលពួកគេ ទាំង ២នាក់ កំពុងនាំគ្នាដើរចេញពីពិធី មង្គលការបានចម្ងាយប្រមាណ ១០០ ម៉ែត្រ។

យោងតាមមន្ដ្រីនគរបាលមូលដ្ឋានបាន ឱ្យដឹងថា ហេតុការណ៍ចាក់សម្លាប់គ្នាខាង លើនេះ បានកើតឡើងកាលពីវេលាម៉ោង ប្រមាណ ៩ និង២០នាទី យប់ថ្ងៃទី០៧ ខែ មីនា ឆ្នាំ ២០១៣ ស្ថិតនៅផ្ទះរៀបចំពិធី មង្គលការមួយ ក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្ដកំពង់ចាម ។

មន្ដ្រីនគរបាលមូលដ្ឋាន បានឱ្យដឹងថា មុនពេលកើតហេតុ មានពិធីមង្គលការនៅ ក្នុងភូមិ លុះយប់ឡើងក៏មានចាក់ធុងបាស រាំលេងកំសាន្ដ នៅក្នុងពិធីនោះ ហើយជន រងគ្រោះទាំង២នាក់បងប្អូន ដែលបងឈ្មោះ ទូច នីន អាយុ ២៣ឆ្នាំ និងប្អូនឈ្មោះ ទូច កាន អាយុ ២១ឆ្នាំ រស់នៅភូមិប្រយ៉ាប ឃុំ  ស្រឡប់ ក៏បានទៅចូលរាំនៅក្នុងពិធីមង្គល ការនោះដែរ ។

ប្រភពព័ត៌មានបានបន្ដថា នៅពេលរាំ ចប់ ពួកគេទាំង២នាក់ បងប្អូន បានចេញពី កន្លែងពិធី ក្នុងគោលបំណងដើរទៅផ្ទះ ប៉ុន្ដែ ដើរបានចម្ងាយ ប្រមាណ ១០០ម៉ែត្រ ស្រាប់ តែលេចមុខជនបង្កមួយក្រុម ប្រដាប់ដោយ កាំបិត និងដំបង រួចហើយចាក់ទៅលើពួក គេទាំង២នាក់ បណ្ដាលឱ្យជន រងគ្រោះជា ប្អូនដែលត្រូវចំខ្នង ផ្នែកខាងឆ្វេងស្លាប់ ភ្លាមៗតែម្ដង ។ រីឯជនរងគ្រោះជាបងដែល ត្រូវចំខ្នងផ្នែកខាងស្ដាំ រងរបួសធ្ងន់បង្កឱ្យ មានការ ភ្ញាក់ផ្អើល និងឆោឡោ ពីសំណាក់ ភ្ញៀវ និងម្ចាស់ដើមការ រត់មកមើលហេតុ ការណ៍នេះ ។ ក្រោយកើតហេតុកម្លាំង សមត្ថកិច្ចមូលដ្ឋាន បានចុះទៅ ពិនិត្យ និង ជួយអន្ដរាគមន៍ តាមរយៈការដឹកជនរង  គ្រោះបង ដែលនៅមានជីវិតបញ្ជូនទៅ កាន់មន្ទីរពេទ្យភ្លាមៗ ។ យ៉ាងណាក៏ដោយ សមត្ថកិច្ច មិនទាន់ អាចបញ្ជាក់ពីអត្ដសញ្ញាណ ជនបង្កនៅ ឡើយទេ ប៉ុន្ដែ បាន និងកំពុងធ្វើការស្រាវ ជ្រាវជាបន្ដទៀត ។ បើតាមសមត្ថកិច្ចបាន ដាក់ការ សង្ស័យថា ជនរងគ្រោះទំនងមាន ជម្លោះ ដោយពាក្យសំដីជាមួយក្រុមជនបង្ក នៅពេលដែលពួកគេ កំពុងរាំលេងកំសាន្ដ នៅក្នុងពិធីមង្គល ការខាងលើ។ ក្រោយការ ពិនិត្យសពរួច សមត្ថកិច្ចបានប្រគល់ជូន ក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃ ណី ខណៈដែលជនរងគ្រោះជាបងបាន និង កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យនៅ ឡើយ ៕

Photo

Photo

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល