នៅក្នុងថ្ងៃដ៏ពិសេស ដែលពិភពលោកទាំងមូលបានប្រារព្ធនូវទិវារលើកកំពស់សិទ្ធកុមារ
ហៅថា ទិវារកុមារអន្តរជាតិមួយមិថុនា ពិធីនេះបានប្រារព្ធធ្វើឡើងនៅស្ទើរតែគ្រប់តំបន់
ក្នុងប្រទេសនីមួយ ។ ដោយឡែកក្នុងឱកាសដ៏ពិសេសនេះដែរក្រុមកុមារជនជាតិភាគតិច
Lolo ដែលស្ថិតនៅក្នុងស្រុក Bao Lac ប្រទេសថៃ បាននាំគ្នាយកឬស្សីមកធ្វើជាយានជំនិះ
ដែលមានលក្ខណៈដូចជាកង់សម័យបារាំងទសវត្ស 90 មកប្រណាំងគ្នាយ៉ាងសប្បាយរីក
រាយ ។

មិនមានឱកាសទៅកំសាន្តតាមសួនឧទ្យាន រឺទីកន្លែងកំសាន្តផ្សេងៗដូចកុមារនៅទីក្រុង កុមារជនជាតិភាគតិច Lolo មានតែការច្នៃប្រឌិតឡើងនូវវត្ថុលេងកំសាន្តដោយខ្លួនឯង
ប៉ុណ្ណោះ ។

មានប្រភេទយានខ្លះអាចជិះបានពីរនាក់ផងដែរ

ការប្រណាំងធ្វើឡើងដោយការចុះចំនោត ដែលមានកន្លែងខ្លះអាចមានល្បឿនរហូតដល់
30គីឡូម៉ែត្រក្នុងមួយម៉ោង ។

គ្មានហ្វ្រាំង គ្មានឈ្នាន់ ពេលចង់បន្ថយល្បឿនមានតែយកជើងមកជំនួស

ពួកគេបានត្រលប់ទៅលំនៅដ្ឋានវិញប្រកបដោយក្តីសប្បាយរីករាយនៅក្រោយពេលបញ្ចប់
ការប្រកួត ៕
(ប្រភពពី NS)
ដោយ៖ រដ្ឋា