ក្រុមហ៊ុនផលិតស្មាតហ្វូនប្រណិត Gresso ថ្មីៗនេះ ទើបតែបញ្ចេញលក់ម៉ូដែលសម្បក case ការពារ iPhone ដ៏អស្ចារ្យមួយប្រភេទមានតម្លៃថ្លៃជាង ស្មាតហ្វូន iPhone ទៅទៀត។

/

សម្បក case ការពារស្មាតហ្វូន ដែលផលិតដោយ Gresso មានឈ្មោះថា Gresso Regal Case នេះ មានតម្លៃឡើងដល់ ១០០០ដុល្លារអាមេរិក។ សម្បក case នេះ ត្រូវបានធ្វើឡើងអំពីមាស 18K និង Titan កម្រិត 5 និងមានរូបរាងខាងក្រៅប្រកបដោយ​ភាពទាក់ទាញបំផុត។ ឧបករណ៍នេះ ប្រើប្រាស់ប្រព័ន្ធចាក់សោដោយឡែក ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Gresso ផ្ទាល់។

/

Gresso Regal បំពាក់ដោយប្រព័ន្ធម៉ាញេទិចឆ្លាតវៃ​ ជួយឱ្យមានភាពងាយស្រួលក្នុងការប្រើប្រាស់។ ក្រុមហ៊ុន Gresso ឱ្យដឹងថា Gresso Regalត្រូវបានបង្កើតឡើងដោយវត្ថុធាតុ Titan និងប្រើវិធីស្រោប PVD ដើម្បីធានានូវភាពរឹងមាំ និងពណ៌​រលើបរលោង និងជាក់ស្ដែង។ ដំណាក់កាលនេះ ត្រូវបានគេធ្វើឱ្យរលោងដោយដៃ ចំនួន ៣ដង និងចម្ងាយពេល ៨ម៉ោង។

/

/

បច្ចុប្បន្ន Gressso Regal ត្រូវបានលក់ចេញតាមរយៈ​ Gressso អនឡាញ ប៉ុន្តែ ផលិតផលនេះ មានចំនួនសរុបត្រឹមតែ 999 ឈុតប៉ុណ្ណោះ។ ពិសេស​ នៅលើផលិតផលនេះ មានឆ្លាក់លេខ តាមលំដាប់លំដោយ ពី 1 ដល់ 999 ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ PhoneArena