កងទ័ពអាកាសសហរដ្ឋអាមេរិកបាន និយាយកាលពីថ្ងៃពុធថា យន្តហោះសាកល្បងគ្មានមនុស្សបើកដែលត្រូវបានរចនាឡើងដើម្បីហោះហើរ ក្នុងល្បឿនលឿនជាងសម្លេងប្រាំមួយដងនោះបានផ្ទុះជាបំណែកនៅលើ មហាសមុទ្រប៉ាស៊ីហ្វិចតែប៉ុន្មានវិនាទីប៉ុណ្ណោះនៅក្នុងការហោះហើរ សាកល្បងរបស់យោធាដោយសារតែស្លាបបញ្ជាខូច ។

កងទ័ពអាកាសបាន និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បញ្ហានៅលើស្លាបយន្តហោះធុន Waverider ឬ X-51A នេះត្រូវបានគេរកឃើញនៅក្នុងការធ្វើតេស្តហោះហើរកាលពីថ្ងៃអង្គារ គឺតែ ១៦ វិនាទីប៉ុណ្ណោះបន្ទាប់ពីយានរ៉ុក្កែតនៅលើយន្តហោះបញ្ជាពីចម្ងាយ ត្រូវបានបញ្ឆេះដើម្បីរុញយន្តហោះ X-51A ឲ្យទៅមុខ ។

សេចក្តីថ្លែងការណ៍និយាយថា ១៥ វិនាទីក្រោយមក នៅពេលដែលយន្តហោះ X-51A ផ្តាច់ចេញពីយានរ៉ុក្កែត វាក៏បាត់បង់ការបញ្ជាដោយសារតែ ស្លាបបញ្ជាខូច ។ ការហោះហើរបានសរុបត្រឹមតែ ៣១ វិនាទីនេះគឺវាខុសគ្នាឆ្ងាយណាស់ពីគោលដៅរបស់យោធាដែលចង់ធ្វើឲ្យ យន្តហោះ X-51A ហោះឲ្យបានតិចក៏ប្រាំនាទីនោះ ៕
ដោយ ៖ រិទ្ធីប្រភព ៖ ksn-news